តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

អ្នកធ្លាប់គិតទេថា ចាត់ទុកសត្វឆ្កែដែលអ្នកចិញ្ចឹម ទុកដូចជាចំនែកមួយនៃគ្រួសាររបស់អ្នក? ប្រសិនបើដូច្នោះ ច្បាស់ណាស់ អ្នកប្រាកដជាស្រលាញ់ និងមើលថែវាជាមិនខាន ដើម្បីឲ្យរស់នៅបានសុខស្រួលដូចមនុស្សយើងដែរ ។

ក្នុងនាមជាម្ចាស់ ឬជាអ្នកចិញ្ចឹមសត្វ មិនមែនតែ យកវាមកនៅជាមួយហើយមិនខ្វល់ពីវានោះទេ  នៅពេលដែលសម្រេចយកមកចិញ្ចឹមហើយ អ្នកត្រូវតែតាំងចិត្ត មើលថែវា យ៉ាងហោចណាស់ក៏ ១៥ឆ្នាំដែរ ដូចដែលបានដឹងហើយថា សត្វឆ្កែ អាយុកាលរបស់វា មិនយូរដូចមនុស្សទេ សត្វឆ្កែ ខ្លះក៏អាចរស់នៅលើស ១៥ឆ្នាំ ស៊ីសងលើពូជរបស់វា ដូច្នេះវាគឺជាការគួរបំផុតក្នុងការតាំងចិត្តមើលថែវា ប្រសិនជាអ្នកសម្រេចចិត្តចិញ្ចឹមវាហើយនោះ។ ក្នុងការចិញ្ចឹមសត្វឆ្កែនេះដែរ អ្នកត្រូវតែដឹងនូវចំនុចសាមញ្ញៗមួយចំនួន ដើម្បីឲ្យវារស់បានសុខស្រួល ដូចមនុស្ស ពោលគឺត្រូវឲ្យវាមានសុខភាពល្អជានិច្ច ។ 

ដូច្នេះបើចង់ដឹងថា តើត្រូវធ្វើដូចម្តេចខ្លះដើម្បីឲ្យ ឆ្កែរបស់អ្នកមានសុខភាពល្អ និងរស់នៅបានសុខស្រួល សូមតាមដាននូវចំនុចសាមញ្ញៗខាងក្រោមនេះ ៖ 

#ងូតទឹកឲ្យទៀងទាត់

វាជារឿងសំខាន់ណាស់ក្នុងការងូតទឹកឲ្យឆ្កែរបស់អ្នកឲ្យបានទៀងទាត់។ ក្នុងការងូតទឹកនេះ មិនមែនត្រឹមតែ ជួយបំបាត់ក្លិនស្អុយ និងកម្ចាត់មេរោគលើស្បែកឲ្យវាទេ ថែមទាំងជាការធ្វើឲ្យវាមានអារម្មណ៍ស្រស់ស្រាយផងដែរ ។ ប៉ុន្តែសូមបញ្ជាក់ផងដែរថា នៅពេលងូតទឹកឲ្យវា មិនត្រូវឲ្យទឹកចូលត្រចៀកវាទេ ។ 

#ដាក់ទឹកឲ្យផឹកជាប្រចាំ

ដូចគ្នានឹងមនុស្សអញ្ចឹង ឆ្កែក៏ត្រូវការជាតិទឹកគ្រប់គ្រាន់ ដើម្បីផ្តល់សំនើមក្នុងខ្លួនវាដែរ បើសិនជាខ្វះជាតិទឹក វាអាចនឹងជួបបញ្ហា ឬប្រឈមនឹងជម្ងឺដែលប៉ះពាល់ដល់សុខភាព។ ដូច្នេះត្រូវចាំថា ត្រូវផ្តល់ទឹកឲ្យបានគ្រប់គ្រាន់ ឲ្យឆ្កែរបស់អ្នក ។

#ដាក់ចំណីឲ្យស៊ីទៀងទាត់

នេះក៏ជារឿងសំខាន់បំផុតមួយដែរ សម្រាប់សត្វឆ្កែ ប្រសិនបើយើងធ្វេសប្រហែសមិនដាក់ចំណីឲ្យវាស៊ីទេ វានឹងដើរស៊ីកាកសំណល់ផ្សេងៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ដូច្នេះវាត្រូវការរបបអាហារប្រចាំថ្ងៃ ដូចមនុស្សដែរ ហើយបើសិនជាអាច ត្រូវផ្តល់ចំណីណាដែលផ្តល់នូវសុខភាពឲ្យវា ហើយត្រូវចាំថា មិនត្រូវឲ្យស៊ីច្រើនពេក និងស៊ីតិចពេកទេ គួរលៃលកយ៉ាងម៉េចឲ្យល្មម ព្រោះបើកាលណាវាស៊ីច្រើនពេក វាអាចនឹងខ្ជិលច្រអូស ហើយបើស៊ីតិចពេក ធ្វើឲ្យខ្វះខាតនូវកម្លាំង ។ 

#ឲ្យឆ្អឹងវាអង្គាម

នេះជាវិធីដ៏ល្អមួយ ជំនួសឲ្យការដុះធ្មេញ។ ឆ្អឹងផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន រួមទាំងជាតិកាល់ស្យូម ហើយបន្ថែមពីនេះទៀត វាអាចជួយឲ្យធ្មេញរឹងមាំ នៅពេលវាអង្គាមឆ្អឹងទៀតផង ។  

#ធ្វើលំហាត់ប្រាណឲ្យវា

បន្ទាប់ពី ផ្តល់នូវចំណីឲ្យវាទៀងទាត់ហើយ ត្រូវចេះធ្វើលំហាត់ប្រាណឲ្យវាផងដែរ។ អ្នកប្រាកដជាឆ្ងល់ណាស់ មែនទេ ថាតើធ្វើលំហាត់ប្រាណឲ្យឆ្កែយ៉ាងដូចម្តេច? សាមញ្ញបំផុត គឺគ្រាន់តែ នាំវាដើរឲ្យបានច្រើន យ៉ាងហោចណាស់ ២ដង ក្នុងមួយថ្ងៃ ។

#កន្លែងវាដេកចាំបាច់ត្រូវតែស្អាត

ជាការពិតណាស់ ឆ្កែភាគច្រើនចំណាំកន្លែងដេករបស់ខ្លួន ដូច្នេះអ្នកដែលជាអ្នកចិញ្ចឹមចាំបាច់ណាស់ត្រូវតែឧស្សាហ៍សំអាតកន្លែងវាដេក ចៀសវាងកន្លែងកខ្វក់ ខ្វះអនាម័យ ក៏បង្កឲ្យទៅជាបញ្ហាដែរដូចជា៖ ឆាប់មានក្លិនស្អុយ កើតចៃ ជាដើម ។ ហើយប្រសិនបើអ្នកទុកឆ្កែរបស់អ្នកនៅក្រៅផ្ទះ (ឧទាហរណ៍៖ ផ្ទះវីឡា ឬផ្ទះដែលមានទីធ្លាខាងក្រៅ ប៉ុន្តែក្នុងរបង) ចាំបាច់ត្រូវរៀបចំកន្លែងមួយឲ្យបានកក់ក្តៅសម្រាប់វា ចៀសវាងអាកាសធាតុប្រែប្រួល ក៏អាចបង្កជាបញ្ហាដែរ។

#ចាំបាច់ត្រូវមានការពិនិ្យសុខភាព

ត្រូវនាំឆ្កែរបស់អ្នកទៅពិនិត្យសុខភាព យ៉ាងហោចណាស់ឲ្យបាន១ឆ្នាំម្តង ដើម្បីឲ្យពេទ្យសត្វគេពិនិត្យពីសុខភាពរបស់វា ដើម្បីឲ្យប្រាកដថា មានបញ្ហាឬគ្មាន ជាពិសេសពេទ្យសត្វនឹង ផ្តល់នូវវ៉ាក់សាំងការពារជម្ងឺផ្សេងៗថែមទៀតផង ។ ហើយប្រសិនជាអ្នកមានកូនឆ្កែទៀតនោះ ត្រូវយកវាទៅឲ្យពេទ្យសត្វពិនិត្យ នៅពេលវាទើបតែកើតបាន ៦សប្តាហ៍៕

ប្រភព៖ |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង

តិចនិកសាមញ្ញៗ ថែទាំសត្វឆ្កែ ឲ្យមានសុខភាពល្អ និងអាយុវែង