ញាក់សាច់! នារី ២នាក់ ត្រូវសត្វខ្លាកំណាច ហក់ត្របាក់ខាំ ទាំងកម្រោល ក្នុងឧទ្យានសត្វព្រៃ ស្លាប់ម្នាក់ របួសម្នាក់ (មានវីដេអូ)

ចិន៖ វីដេអូរន្ធត់មួយ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមលេង បណ្តាញសង្គម ក្រោយពីមានសត្វខ្លា ហក់ត្របាក់ខាំទាំងកម្រោល លើនារីរងគ្រោះ២នាក់ ដែលទីតាំងកើតហេតុ ស្ថិតក្នុងភូមិសាស្រ្ត សួនឧទ្យានសត្វព្រៃមួយកន្លែង នៃទីក្រុងប៉េកាំង ប្រទេសចិន។

ប្រព័ន្ធផ្សព្វផ្សាយរបស់ចិនបានឲ្យដឹងថា ខ្សែវីដេអូឃ្លីបរន្ធត់មួយ ត្រូវបានថតជាប់ដោយកាម៉េរាសុវត្ថិភាពនៅកន្លែងកើតហេតុ ដែលជាទិដ្ឋភាពជាក់ស្តែង ពេលនារីរងគ្រោះម្នាក់ បានបើកទ្វារចុះពីលើរថយន្ត ដើរសំដៅមកឈរនៅទ្វារម្ខាងទៀត តែចៃដន្យរំពេចនោះ ស្រាប់តែសត្វខ្លាដ៏ធំមួយក្បាល ស្ទុះចូលមកដល់ ហក់ត្របាក់ ខាំអូសនារីរងគ្រោះយកទៅតែម្តង។

សេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា ឧបទ្ទវហេតុនេះកើតឡើង ដោយសារតែមានការឈ្លោះប្រកែកគ្នា  ​ជាហេតុធ្វើឲ្យនារីរងគ្រោះ ចុះពីលើរថយន្ត ទើបត្រូវសត្វខ្លាវាយប្រហារយ៉ាងដូច្នេះ។

ភ្លាមៗនោះ អ្នកដំណើរក្នុងរថយន្តជាមួយគ្នា មានប្រុសម្នាក់ និងស្រីម្នាក់ បានស្ទុះចុះពីលើរថយន្តយ៉ាងលឿន រត់ដេញតាមសត្វខ្លា ក្នុងគោលបំណងទៅជួយនារីរងគ្រោះ ប៉ុន្តែជាអកុសល នារីដែលដេញតាមសត្វខ្លានោះ បែរជាត្រូវសត្វខ្លាមួយក្បាលទៀត ហក់ខាំ រហូតដល់ស្លាប់ទៅវិញ។ ចំណែកបុរសដែលដេញតាមជួយនារីរងគ្រោះ ត្រូវបានប្រភពរាយការណ៍ថា មិនមានគ្រោះថ្នាក់អ្វីឡើុយ។ រីឯនារីរងគ្រោះ ដែលត្រូវសត្វខ្លាខាំដំបូងគេនោះ បានរួចផុតពីសេចក្តីស្លាប់ និងត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ចំពោះស្ថានភាពរបួសប្រភពមិនបានបញ្ជាក់លម្អិតនោះទេ។

អ្នកនាំពាក្យមន្រ្តីឧទ្យានកើតហេតុ មិនទាន់ធ្វើអត្ថាធិប្បាយនៅឡើយទេ ពាក់ព័ន្ធនឹងហេតុការណ៍ដ៏រន្ធត់នេះ ដោយគ្រាន់តែប្រាប់ថា ឧស្យានសត្វព្រៃរបស់ខ្លួន កំពុងបិទបណ្តោះអាសន្នសិន ដោយសារបញ្ហាអាកាសធាតុ ដែលមានការព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងទៅវិញ។

គូសបញ្ជាក់ដែរថា នៅក្នុងសួនឧទ្យានសត្វព្រៃកើតហេតុខាងលើ គឺអនុញ្ញាតឲ្យភ្ញៀវទេសចរ បើកយាន្តជំនិះផ្ទាល់ខ្លួន  ជិះមើលសត្វព្រៃដោយសេរី   ប៉ុន្តែមិនអនុញ្ញាតឲ្យបើកចេញទៅកាន់តំបន់ហាមឃាត់  ឬចុះពីលើរថយន្ត ដែលមានសត្វព្រៃ កាចសាហាវឡើយ៕

ទស្សនាវីដេអូ៖ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត