ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​​រ៉ូបូត​ បាន​ជួយ​​សម្រួល​ដល់​ការងារ​មនុស្ស​ជា​ច្រើន​។ ក្នុង​នោះ​បណ្ដា​ប្រទេស​​មួយ​ចំនួន​ បាន​ឈាន​ទៅ​​ផលិត​រ៉ូបូត​ប៉ូលិស​ដែល​មាន​សមត្ថភាព​ខ្ពស់​សម្រាប់​ប្រតិបត្តិការ​ក្នុង​កាលៈទេសៈ​គ្រោះ​ថ្នាក់។

 

កុងហ្គោ

 

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ ​បាន​អភិវឌ្ឍ​​ប៉ូលីស​​រ៉ូបូត​ដែល​ដំណើរ​ការ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​ដែល​​មាន​តួនាទី​ផ្តល់​ភ្លើង​សញ្ញា​បញ្ជា​ចរាចរណ៍​ ​និង​បំពាក់​នូវ​កាមេរ៉ា​សម្រាប់​តាម​ដាន​ស្ថានភាព​សន្តិសុខ​នានា។

 

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

 

កូរ៉េ​ខាង​ត្បូង

 

Robo-Guard​ ​ជា​ប៉ូលិស​យន្ត​នៃ​ពន្ធនាគារ​ ​Pohang​ ​របស់​កូរ៉េ​ខាង​ត្បូង​ ​ដែល​មាន​នាទី​ដើរ​ត្រួត​ពិនិត្យ​ស្ថានភាព​ជន​ជាប់​ឃុំ​ ​ដោយ​ស្វ័យប្រវត្ត។ Robo-Guard​ ​មាន​បំពាក់​នូវ​កាមេរ៉ា​ចាប់​រូបភាព​ប្រភេទ​ ​3D​ ​អាច​សង្ខេប​នូវ​របាយការណ៍​ទូទៅ​ប្រចាំ​ថ្ងៃ​ ​និង​មុខងារ​ប្រកាស​អាសន្ន។

 

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

 

​ជប៉ុន

 

ប៉ូលិស​ជប៉ុន​ ​ប្រើ​ ​Drone​ ​មាន​បំពាក់​សំណាញ់​សម្រាប់​ហោះ​ចាប់​ ​Drone​ ​ណា​ដែល​ហោះ​ចូល​តំបន់​ហាមឃាត់។ ការ​ប្រើ​ ​Drone​ ​ប្រភេទ​នេះ​ ​គឺ​ក្រោយ​ករណី​ជន​អនាមិក​បញ្ជា​ ​Drone​ ​ផ្ទុក​សារជាតិ​នុយក្លេអ៊ែរ​ចុះ​ចត​លើ​ដំបូល​វិមាន​រដ្ឋាភិបាល​ក្រុង​តូក្យូ។

 

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

 

​អ៊ីស្រាអែល

 

Dogo​ ​ជា​រ៉ូបូត​នៃ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​របស់​អ៊ីស្រាអែល។ មាន​រូបរាង​តូច​តែ​ ​Dogo​ ​បាន​បំពាក់​នូវ​កាំភ្លើង​ខ្លី​ប្រភេទ​ ​Glock​ ​ដែល​អាច​បាញ់​គ្រាប់​ទំហំ​ ​9mm​ ​មុខងារ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ ​និង​បច្ចេកវិទ្យា​ឡាស៊ែរ​រំខាន​គោលដៅ។

 

 

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

 

សហរដ្ឋ​អាមេរិក​

 

Griffin​ ​ជា​ប៉ូលិស​យន្ត​របស់​ទី​ក្រុង​ ​Cleveland​ ​រដ្ឋ​ ​Ohio​ ​សហរដ្ឋអាមេរិក​ ​ដែល​មាន​សមត្ថភាព​ទទួល​ការ​បញ្ជា​ពី​ចម្ងាយ​ ​ដើម្បី​រុករក​គ្រឿង​ផ្ទុះ​ដែល​បង្កប់​តាម​កន្លែង​ដែល​មនុស្ស​ពិបាក​ចូល​ដល់​ ​ដូច​ជា​ក្រោម​រថយន្ត។

 

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

 

 

អាន​បន្ត​ ​៖​ ចិន​បង្ហាញ​យន្តហោះ​អាច​ហោះ​លើ​មេឃ​ បើក​លើ​ទឹក ទំហំ​​​​​​​​​​​​​ធំ​ជាង​គេ​លើ​លោក​

 

ប្រែ​សម្រួល ​៖​ ​រដ្ឋ
ប្រភព​ ​៖​ ​wired