​​យាយ​​ចិត្តយក្សិណី ចាប់បញ្ជូន​​​ទៅ​តុលា​ការ​​ហើយ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា នា​រសៀល​ថ្ងៃ​ទី​២៥ កក្កដា ២០១៦ នេះ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ចំណាស់ ដែល​ត្រូវជា​យាយ​ចិត្តកំណាច​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរ​ឃៅ​ទៅ​លើ​ចៅស្រី​របស់​ខ្លួន បណ្តាល​ឱ្យ​មាន​ស្នាម​របួស​ពេញ​ក្បាល និង​ដងខ្លួន ។

គួរ​បញ្ជាក់​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ជី​ង​ជី​ង អាយុ​៦​ឆ្នាំ ដែល​គួរ​ឱ្យ​ខ្លោចចិត្ត​គ្រប់​ៗ​គ្នា បន្ទាប់​ពី​ឃើញ​នាង​មាន​របួស​ស្នាម​ផ្សេង​ៗ​ពេញ​ខ្លួនប្រាណរហូត​ឡើង​ដល់​ក្បាល ដោយសារ​តែ​ការ​ប្រើ​​អំពើ​ហិង្សា​ពី​ជីដូន​ជា​រៀងរាល់ថ្ងៃ ។