ផ្សារ​សរីរាង្គ អាលីម៉ង់ ​សម្ពោធ​ផ្លូវការ​ព្រឹក​មិញ

ផ្សារ​អាលីម៉ង់ ជា​ទី​ផ្សារ​លក់​រាយ​ថ្នាក់​ជាតិ​លើក​ដំបូង​ដែល​មាន​ឯកទេស​ក្នុង​ការ​ផ្គត់​ផ្គង់​ផលិត​ផល​ស្តង់ដារ​សុវត្ថិភាព​ចំណី​អាហារ​អន្តរជាតិ​បាន​សម្ពោធ​លក់​ជា​ផ្លូវ​ការ​ហើយ​ព្រឹក​មិញ​នេះ។ ផ្សារ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្សារ​សរីរាង្គ​​ធំ​ជាង​គេ​ក្នុង​តំបន់​ទួល​ទំពូង មានលក់​បន្លែ ផ្លែឈើ សាច់ អាហារ​សរីរាង្គ អាហារ​ពិសេស​សម្រាប់​សុខភាព អង្ករ គ្រឿង​ទេស និង​គ្រឿង​ឧបភោគ​បរិភោគ​រាប់​ពាន់​មុខ។

 

ផ្សារ​សរីរាង្គ អាលីម៉ង់ ​សម្ពោធ​ផ្លូវការ​ព្រឹក​មិញ

 

ផ្សារ​សរីរាង្គ អាលីម៉ង់ ​សម្ពោធ​ផ្លូវការ​ព្រឹក​មិញ

 

ថ្លែង​ក្នុង​ពិធី​សម្ពោធ ឯកឧត្តម ឈួន ដារ៉ា រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​កោត​សរសើរ​ចំពោះ​ថ្នាក់​ដឹក​នាំ​និង​បុគ្គលិក​របស់​ផ្សារ​អាលីម៉ង់​ដែល​ខិត​ខំ​ពង្រឹង​គុណភាព​ផលិត​ផល​ក្នុង​ការ​តាំងលក់ និង​ចូល​រួម​ចំណែក​ក្នុង​វិស័យ​ផ្សារ​លក់​រាយ​​ដោយ​ផ្តោត​លើ​ស្តង់ដារ​សុវត្ថិភាព​ចំណី​អាហារ​ជាតិ​និង​អន្តរជាតិ។

 

នា​ឱកា​ស​នោះ​ដែរ​លោក ប៉ោ គង់ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ផ្សារ​អាលីម៉ង់​បាន​ឲ្យ​ដឹង​ថា មូល​ហេតុដែល​បង្កើត​ឲ្យ​មាន​ផ្សារ​នេះគឺ​ដើម្បី​ចូល​រួម​លើក​កម្ពស់​សុខមាល​ភាព​ប្រជាពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​ទទួល​ទាន​អាហារ​សរីរាង្គ។ លោក​បន្ត​ថា ផលិត​ផល​ដែល​មាន​លក់​ក្នុង​ផ្សារ​ទាំង​អស់​បាន​មក​ពី​ក្រុម​កសិករ​អាជីព កសិដ្ឋាន​ដៃគូ​តាម​តំបន់​នានា​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។

 

ផ្សារ​សរីរាង្គ អាលីម៉ង់ ​សម្ពោធ​ផ្លូវការ​ព្រឹក​មិញ

 

ក្នុង​ពិធី​បើក​សម្ពាធ​​នេះ​ផ្សារ​អាលីម៉ង់​​បាន​លើក​ទឹក​ចិត្ត និង​បញ្ចុះ​តម្លៃ​ដល់​អតិថិជន​ដំបូង​ជាច្រើន​នាក់ ដែល​បាន​មក​ទស្សនា​និង​ជាវ​ផលិត​ផល ដោយ​ទទួល​បាន​កាត​សមាជិក​ដោយ​ឥត​គិត​ថ្លៃ។

 

ផ្សារ​សរីរាង្គ អាលីម៉ង់ ​សម្ពោធ​ផ្លូវការ​ព្រឹក​មិញ

 

ជា​មួយ​គ្នា​នេះដែរ​ក្នុង​ពិធី​បើក​លក់​នេះ​ក៏​មាន​បណ្តា​ក្រុមហ៊ុន អង្គការ សមាគម​កសិករ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក ចូល​រួម​តាំង​ពិព័រណ៍​ផលិត​ផល​របស់​ខ្លួន​ជា​ច្រើន​មុខ រយៈ​ពេល​មួយ​សប្តាហ៍​ពេញ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដានេះ​ត​ទៅ។

 

ផ្សារ​សរីរាង្គ អាលីម៉ង់ ​សម្ពោធ​ផ្លូវការ​ព្រឹក​មិញ

 

សូម​អញ្ជើញ​មក​លើក​ទឹក​ចិត្ត និង​ចូលរួម​ទិញ​ផលិត​ផល​អាហារ​សុវត្ថិភាព​ពី​កសិករខ្មែរ​យើង​នៅ​ផ្សារ​អាលីម៉ង់​ទាំងអស់​គ្នា!

 

ផ្សារ​អាលីម៉ង់​មាន​ទី​តាំង​នៅ​អគារ​លេខ២០០ ផ្លូវ១៥៥ កែងផ្លូវ៤៦៤ សង្កាត់​ទួល​ទំពូង១ ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ​ (ចម្ងាយ​១៥០​ម៉ែត្រ​ពី​ផ្សារ​ទួល​ទំពូង)។
ទូរសព្ទៈ ០២៣ ៦៦ ៦៦ ៩៩០/០៦៦ ៦០១ ៦០១/០៦៦ ៦០២ ៦០២
ហ្វ៊េសបុកៈ Alimentsmarket
វេបសាយៈ www.liments.biz