រឿង​ទាំង ៦ ដែល​គ្រូពេទ្យ ចង់​ឲ្យ​អ្នកដឹង អំពី​កូនតូច ដែល​ទើបនឹង​កើត​របស់​អ្នក​

រឿង​ទាំង ៦ ដែល​គ្រូពេទ្យ ចង់​ឲ្យ​អ្នកដឹង អំពី​កូនតូច ដែល​ទើបនឹង​កើត​របស់​អ្នក​


រឿង​ទាំង ៦ ដែល​គ្រូពេទ្យ ចង់​ឲ្យ​អ្នកដឹង អំពី​កូនតូច ដែល​ទើបនឹង​កើត​របស់​អ្នក​

​ការធ្វើ​ជា​ឪពុក​ម្តាយ​គេ ត្រូវការ​ឆ្លងកាត់​ជា​ច្រើន​ដំណាក់កាល និង​បទពិសោធន៍​ជាច្រើន​។ ខាងក្រោម​នេះ គឺជា​គន្លឹះ និង​រឿងរ៉ាវ​ទាំង ៦ ចំណុច ដែល​គ្រូពេទ្យ​សង្ឃឹមថា អ្នក​នឹង​បាន​យល់ច្បាស់ ដើម្បី​បង្ការ និង​មិន​ឲ្យ​អ្នកព្រួយបារម្ភ​ច្រើន អំពី​កូន​របស់​អ្នក ក្រោយ​ពេល​គេ​ទើប​នឹង​កើត​។

១. កូន​របស់​អ្នក​ពិតជា​រស់​រើ​ក និង​វាងវៃ​ណាស់ ដូច្នេះ សូម​ប្រយ័ត្ន ចំពោះ​សំឡេង​ខ្លាំងៗ ដែល​អាច​រំខាន ដល់​កូន​របស់​អ្នក ដូចជា ការនិយាយ​គ្នា  ការចាក់​ចម្រៀង និង​មើល​ទូរទស្សន៍​ជាដើម​

២. កូន​របស់​អ្នក អាច​នឹង​ឃ្លាន​បៅ ក្នុង​រយៈពេល​ត្រឹមតែ ពីរ​ទៅ​បី​ម៉ោង​ម្តង​ប៉ុណ្ណោះ​

៣. ការកើត​លឿង​លើ​ស្បែក​តិចតួច គឺជា​រឿង​ធម្មតា​នោះ​ទេ ហើយ​វា​នឹង​បាត់​ទៅ​វិញ ក្នុង​រយៈពេល​បី​បួន​ថ្ងៃ (​បើ​លើស​នេះ សូម​ប្រញាប់​យក​គេ​ទៅ​ពេទ្យ​ភ្លាម​)

៤. កូនក្មេង អាច​នឹង​ភ្ញាក់​លេង​នៅពេល​យប់​

៥. កូន​របស់​អ្នកនឹង​ត្អើក ឬ​កណ្តាស់​ញឹកញាប់ ហើយ​នេះ​គឺជា​រឿង​ធម្មតា​ទេ​

៦. ទារក នឹង​ជុះ​តាំងពី​ថ្ងៃ​ដំបូង នៃ​ជីវិត​របស់​គេ ដូច្នេះ អ្នក​កុំ​បារម្ភ​ថា កូន​របស់​អ្នក​រាគ​អី​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។