​ក្មេងៗ គួរតែ​ញ៉ាំ​អាហារ ទាំង ៦ នេះ​

​ក្មេងៗ គួរតែ​ញ៉ាំ​អាហារ ទាំង ៦ នេះ​


​ក្មេងៗ គួរតែ​ញ៉ាំ​អាហារ ទាំង ៦ នេះ​

១. បឺរី​ខៀវ ពីព្រោះ វា​សំបូរ​ជាតិ anthocyanins ដែល​មាន​សារៈសំខាន់ សម្រាប់​ខួរក្បាល ភ្នែក និង​ប្រព័ន្ធ​ទឹកនោម​។​

២. ទឹកដោះគោ​ជូរ គួរតែ​ជា​ជម្រើស​ត្រឹមត្រូវ សម្រាប់​កុមារ​ចាប់ពី​អាយុ ៦ ខែ​ឡើង​ទៅ ពីព្រោះ វា​អាច​ពង្រឹង​សុខភាព​ប្រព័ន្ធ​ភាព​ស៊ាំ ខួរក្បាល និង​បេះដូង​របស់​គេ​។​

៣. បន្លែ​ពណ៌​បៃតង ជា​ប្រភព​នៃ​ជាតិ​ដែក និង​ហ្វូ​ឡា​ត ដែល​ជា​សារធាតុ​ចាំបាច់ សម្រាប់​ការលូតលាស់​របស់​កូន​អ្នក​។​

៤. ប្រូ​ខូលី ជា​ប្រភព​នៃ​ជាតិ​ហ្វូ​ឡា​ត ជាតិ​ដែក និង​កាល់ស្យូម ដែល​វា​អាច​ពង្រឹង​សុខភាព​ឆ្អឹង និង​ប្រឆាំង​ជំងឺមហារីក​។​

៥. ផ្លែ​ប័រ ជា​ប្រភព​នៃ​ជាតិ​ខ្លាញ់​ល្អ ដែល​កុមារ​ត្រូវការ​ជា​ចាំបាច់​។​

៦. សាច់​សុទ្ធ ជួយ​ឲ្យ​កុមារឆាប់​លូតលាស់​សា​ច់​ដុំ និង​ធ្វើឲ្យ​គេ​មាន​កម្លាំង​ខ្លាំងក្លា​៕

​ប្រភព ៖ Parents
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។