Moyes ដាក់សំណើរខ្ចីជើង Januzaj ពីក្លិបបិសាចក្រហម Man U

លោក David Moyes ត្រៀមដាក់សំណើរយកខ្សែបម្រើស្លាប Adnan Januzaj ពីក្លិបបិសាចក្រហម Manchester United ខណៈកីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវក្លិបដាក់ឲ្យខ្ចីជើងបាន។

Adnan-Januzaj-FT16

ឆ្មាខ្មៅ Sunderland របស់លោក Moyes នេះមានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាចំនួន ១២ ខែ ជាមួយកីឡាករសញ្ជាតិប៊ែលហ្សិច មុនពេលដែលរូបគេបានបរាជ័យផ្ទេរទៅលេងនៅក្លិបអាល្លឺម៉ង់ Borussia Dortmund។

កីឡាករនេះចូលលេងបានតែ ៦ប្រកួតឲ្យក្លិបអាល្លឺម៉ង់នេះ មុនវិលត្រលប់ទៅកាន់កីឡដ្ឋាន Old Trafford វិញកាលពីខែមករាឆ្នាំដើមនេះ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៣ កីឡាករ Januzaj បានស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ ក្នុងលទ្ធផល ២-១ ក្នុងការចូលលេងលើកដំបូងឲ្យក្លិប United ដែលពេលនោះ លោក Moyes ជាអ្នកចាត់ការទូទៅ។

អតីតគ្រូបង្វឹក United នេះចង់កសាងក្លិបឆ្មាខ្មៅ ដែលប៊ិះធ្លាក់ទៅលេងក្របខណ្ឌទីពីររបស់អង់គ្លេសនេះ ឲ្យទទួលបានជោគជ័យ កុំដូចរាល់ឆ្នាំ៕

The post Moyes ដាក់សំណើរខ្ចីជើង Januzaj ពីក្លិបបិសាចក្រហម Man U appeared first on CamboSport.