ទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺ

6 Videos


តារាសម្តែងរូបស្រល់សោភា ទឹម រដ្ឋា បានបង្ហោះសារមួយអំពាវនាវដល់មិត្តអ្នកសិល្បៈទាំងអស់ឱ្យចូល រួមជាសប្បុរសធម៌ជួយដល់លោក ជា ស្រួច អតីតតារាសម្តែងជើងចាស់ និង ជាកីឡាប្រដាល់ក្បាច់ គុណបុរាណខ្មែរដ៏ល្បីល្បាញម្នាក់ ដែលកំពុងតែធ្លាក់ខ្លួនឈឺ និង ត្រូវការជំនួយដើម្បីធ្វើការព្យាបាលជំងឺ ។

ទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺ

P9

ទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺ

តាមរយៈសារដែល ទឹម រដ្ឋា បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់នាងកាលពីថ្មីៗនេះមានខ្លឹមសារឱ្យដឹងថា «នាងខ្ញុំ ទឹម រដ្ធា បានឮ និងឃើញពត៌មានពីលោក ជា ស្រួច ដែលជាអតីតកីឡាករ និង តារាសម្ដែង ជួបនូវទុក្ខវេទនា ហើយកំពុងត្រូវការជំនួយ នាងខ្ញុំមានការ រំជួលចិត្តយ៉ាងខ្លាំងនៅពេលបាន ឮដំណឹងនេះ ដូច្នេះក្នុងនាមនាង ខ្ញុំជា សិល្បការិនីខ្មែរមួយរូប សូមជំរាបជូនដំណឹងដល់ សិល្បករ សិល្បការិនីខ្មែរក៏ដូចជាសប្បុរសធម៌ជា ពិសេសសមាគមសិល្បៈខ្មែរទាំងអស់ សូមជួយដល់លោក ជា ស្រួច ផង ព្រោះគាត់ក៏ធ្លាប់ធ្វើការ បំរើសិល្បៈ ខ្មែរមួយរយៈធំ ហើយគាត់ក៏ធ្លាប់មានឈ្មោះល្បីល្បាយកាលពីអតីតកាលផងដែរ ដូច្នេះក្នុងនាមយើងជា សិល្បៈខ្មែរកូនខ្មែរ សូមជួយខ្មែរទាំងអស់គ្នា សូមអរគុណទុកជាមុនអស់ពីបេះដូងពីនាងខ្ញុំ ទឹម រដ្ឋា»

ទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺ

តាមរយៈសារដែល កញ្ញា ទឹម រដ្ឋា បានបង្ហោះខាងលើនេះដែរ បញ្ជាក់ឱ្យឃើញពីស្មារតីចេះជួយគ្នាក្នុង គ្រាមានអាសន្ន ម្យ៉ាងទៀតក្នុងនាមខ្មែរដូចគ្នាគឺត្រូវចេះជួយគ្នាទៅវិញទៅមកដើម្បីការរស់នៅក្នុងសង្គម ជាមួយគ្នាដ៏សុខសាន្តមួយ ៕ ជួន នូវ

ទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺទឹម រដ្ឋា អំពាវនាវ​ដល់​សប្បុរ​ស​ធម៌​ជួយ​ដល់​លោក ជា ស្រូ​ច កំពុងមាន​ជំងឺ