ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​

6 Videos


កាលពីពេលថ្មីៗនេះនៅទីក្រុងប៉េកាំង មានរៀបចំកម្មវិធីប្រកាសផ្សព្វផ្សាយការដាក់បញ្ចាំងខ្សែភាពយន្ត រឿងថ្មី គឺរឿង «Legend of Gods» ជាលើកដំបូងដោយមានការចូលរួមពីតារាសម្តែងល្បីៗមកពីហុងកុង និង ចិនដីគោក ដែលបានរួមសម្តែងនៅក្នុងរឿងថ្មីនេះ ដែលក្នុងនោះមានដូចជាលោក លាង ជាហ៊ុយ, លោក លី លានជា, នាង ហ្វាន់ ពីងពីង និង តារាសម្តែងដទៃទៀត ។

ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​

P9

ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​

ក្នុងថ្ងៃប្រារព្ធពិធីនោះនាង ហ្វាន់ ពីងពីង បានស្លៀករ៉ូបវាលខ្នងពណ៌ស ដោយមានខ្សែរ៉ូបចងខ្វាត់ខ្វែង ។ ពេលត្រូវដើរឡើងលើឆាកនាង ហ្វាន់ ពីងពីង ត្រូវបានកំពូលតារាសម្តែងហុងកុងលោក លាង ជាហ៊ុយ ជួយដឹក ដៃ និង គ្រាឡើង ។ ដោយសារតែពួកគេទាំង ២ នាក់ធ្លាប់សម្តែងជាតួអង្គស្តេច និង មហេសី នៅក្នុងរឿង «Legend of Gods» នេះ ទើបបង្កឲ្យមានភាពស្និទ្ធស្នាលមិនខុសពីពេលកំពុងតែសម្តែងនោះឡើយ ហើយក៏ត្រូវបានអ្នកចូលរួមនាំគ្នាស្រែកហ៊ោរកញ្ជ្រៀវ និង ទះដៃអបអរយ៉ាងកងរំពង ។

ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​

មានសំណួសួរថា តើខ្នងរបស់នាង ហ្វាន់ ពីងពីង មានបញ្ហាអ្វី? ហើយបើតាមអ្នកដែលបានឃើញសកម្ម ភាពផ្ទាល់ភ្នែកម្នាក់បាននិយាយថា ក្នុងពេលដែលនាងកំពុងតែឈានជើងឡើងលើឆាកដែលមានកាំជណ្តើរពី ៣ ទៅ ៤ កាំនោះដោយមានលោក លាង ជាហ៊ុយ ដឹកដៃអមដំណើរផងនោះ ក៏ស្រាប់តែខ្សែរ៉ូបដែលចងខ្វាត់ខ្វែង នៅពីក្រោយខ្នងនោះដូចជាចង់របូតចំណង ឬរំកិលខុសពីចំណុចដើម ធ្វើឱ្យឃើញនូវស្លាកស្នាមខ្សែរ៉ូបពាសពេញ លើខ្នង ។

ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​

ភ្លាមៗនោះលោក លាង ជាហ៊ុយ ដែលកំពុងតែដឹកដៃនាងបានផ្អៀងខ្លួនអែបកៀក និង ជួយគ្រានាង ឡើងលើឆាកធ្វើហាក់ដូចជាមិនមានរឿងអ្វីកើតឡើងទៅវិញ ដូច្នេះហើយបានជាគេមើលទៅអ្នកទាំងពីរហាក់ដូច ជាមានភាពស្និទ្ធស្នាល ខុសសាច់រឿង និងមានស្នូរទះដៃអបអរយ៉ាងកងរំពងនោះ ៕ គ ឡេង

ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​ហ្វា​ន់ ពីង​ពីង វិះ​ខ្មាស​គេ​ដោយសារ​ខ្សែ​រ៉ូ​បរ​បូត​