អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​

6 Videos


គួរឱ្យស្រណោះដែលលោកយាយរបស់តារាសម្ដែង គន់ រៀមរតនៈ បានលាចាកលោកកាលពីថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៦ នេះ ប៉ុន្តែអ្វីដែលរឹតតែខ្លោចផ្សារទៅទៀតនោះ គឺតារាសម្ដែងរូបនេះមិនមានប្រាក់ដើម្បីទិញមឈូសដាក់សពយាយបង្កើតរបស់ខ្លួនឱ្យបានសមរម្យនោះឡើយ ព្រោះតែជីវភាពក្រីក្រលំបាកពេក ។ លោកយាយរបស់តារាសម្ដែងរូបនេះមានឈ្មោះ សំ វិន ព្រះជន្ម ៨៦ ឆ្នាំ ទទួលមរណភាពដោយជរាពាធ នៅភូមិកំព្រៅ ឃុំភ្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។

អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​

P9

អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ លោក គន់ រៀមរតនៈ បានរៀបរាប់ទាំងអារម្មណ៍ទុក្ខសោកឱ្យដឹងថា លោកជាកូនកំព្រាម្ដាយឪពុក ហើយមានជីវភាពខ្វះខាតខ្លាំង ។ ដោយសារតែកត្ដាជីវភាពនេះលោកដាច់ចិត្តធ្វើដំណើរទៅភ្នំពេញដើម្បីរកការងារធ្វើ ហើយក៏បានចូលថតរឿងបានប៉ុន្មានរឿង ពេលនេះលោកក៏ជាអ្នកធ្វើការក្នុងក្លឹបមួយកន្លែងផងដែរ ។

អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​

អាជីពជាតារាសម្ដែង ដែលចេញមុខបានតិចតួចនេះមិនអាចឱ្យលោកមានជីវភាពធូរធារនោះឡើយ ហើយលោកបញ្ជាក់ថា បុណ្យ ៧ ថ្ងៃលោកយាយរបស់លោកគឺនឹងមិនធ្វើធុំដុំអ្វីនោះឡើយ គឺគ្រាន់តែរៀបចំបន្ដិចបន្ទួចប៉ុណ្ណោះ ព្រោះតែជីវភាពខ្វះខាតខ្លាំង ។ ចំពោះមឈូមដែលដាក់សពនោះ គឺជាការយកចំនៀរក្ដាចាស់ៗមកធ្វើតែប៉ុណ្ណោះ ព្រោះលោកមិនមានលុយកាក់ទិញមឈូសឱ្យបានសមរម្យដាក់តម្កល់សពលោកយាយនោះឡើយ ។

អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​

លោកថា ក៏មានមិត្តភក្ដិសិល្បករមានបំណងចង់មកចូលរួមបុណ្យលោកយាយលោកច្រើនគ្នាដែរ តែលោកមិនចង់ឱ្យមកព្រោះតែនៅឆ្ងាយ ណាមួយការធ្វើបុណ្យតូចតាចខ្លាចទទួលគេមិនបានសមរម្យ ។ ប៉ុន្តែទោះជាយ៉ាងណា ក៏មានសិល្បករ និង មិត្តភក្ដិមួយចំនួនផ្ញើជាបច្ច័យចូលបុណ្យតាមរយៈលោករួចជាស្រេចដែរ ។

អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​

គួរបញ្ជាក់ថា លោក គន់ រៀមរតនៈ គឺជាតារាសម្ដែងមួយដួង រឿងដែលលោកធ្លាប់បានសម្ដែងមានដូចជា រឿងក្នុងកម្មវិធីកម្មលោកិយរបស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ រឿង «ប៉ាម៉ាក់ខ្ញុំប្រជែងកម្ម» ជាដើម ។ ក្រៅពីនោះ លោកក៏ជាតារាមួយដួងដែលលេចធ្លោក្នុងកម្មវិធីសប្បុរសធម៌នានាផងដែរ ៕ ភូមិន្ទ

អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​អនិច្ចា​! ជីវិត​តារា​សម្ដែង គន់ រៀម​រតនៈ សូម្បី​យាយ​ស្លាប់​ក៏​គ្មាន​លុយ​ទិញ​មឈូស​ដាក់​ដែរ​