Messi លេង​ម៉ូត​សក់​ថ្មី​ យ៉ាង​ភ្ញាក់​ផ្អើល​មុន​ទៅ​​ប្រទេស​អង់គ្លេស​

Lionel Messi បានលេងម៉ូតសក់ថ្មីពណ៌ស និងទុកពុកមាត់ពណ៌ត្នោតគួរឲ្យភ្ញាក់ផ្អើល ដែលគេមិនធ្លាប់ឃើញពីមុនមក។

Messi លេង​ម៉ូត​សក់​ថ្មី​ យ៉ាង​ភ្ញាក់​ផ្អើល​មុន​ទៅ​​ប្រទេស​អង់គ្លេស​

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន លេងម៉ូតសក់ថ្មីចំពេលត្រៀមវិលទៅហ្វឹកហាត់ជាមួយ Barcelona។ Messi និងកម្លាំងសំខាន់ៗ ដូចជា Luis Suarez, Arda Turan និង Aleix Vidal សុទ្ធតែមានឈ្មោះក្នុងបញ្ជីរបស់លោក Luis Enrique ប្រកួតកម្ដៅសាច់ដុំមុនបើករដូវកាលនៅកីឡដ្ឋាន St George’s Park ប្រទេសអង់គ្លេស។

រូបភាពម៉ូតសក់របស់កីឡាករវ័យ២៩ឆ្នាំ ត្រូវបានចែកចាយពេញបណ្ដាញអ៊ីនធឺណិតក្រោយមិត្តស្រីរបស់គេ នាង Antonella Roccuzzo ថតបង្ហោះ ដែល វាមើលទៅស្រដៀងគ្នាទៅនឹងសក់កីឡាករ James Rodrigues ខ្សែបម្រើក្លឹបគូប្រជែងដ៏ធំរបស់ Messi គឺ Real Madrid៕

Messi លេង​ម៉ូត​សក់​ថ្មី​ យ៉ាង​ភ្ញាក់​ផ្អើល​មុន​ទៅ​​ប្រទេស​អង់គ្លេស​ Messi លេង​ម៉ូត​សក់​ថ្មី​ យ៉ាង​ភ្ញាក់​ផ្អើល​មុន​ទៅ​​ប្រទេស​អង់គ្លេស​

ប្រភព៖ sabay

  • Messi លេង​ម៉ូត​សក់​ថ្មី​ យ៉ាង​ភ្ញាក់​ផ្អើល​មុន​ទៅ​​ប្រទេស​អង់គ្លេស​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: