យុវជនអាយុ១៨ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ9ឆ្នាំ បានសម្រេច រហូតដល់3ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ច

ភ្នំពេញ ៖ ក្មេងស្រីអាយុ៩ឆ្នាំម្នាក់ ត្រូវបានយុវជនអាយុ១៩ឆ្នាំម្នាក់ ចាប់រំលោភបានសម្រេចរហូត៣ដង និងគំរាមមិនអោយប្រាប់នរណា តែបែរជាបែករឿងដល់ម្តាយរងគ្រោះចាប់ប្រគល់អោយសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង9និង30នាទីព្រឹក ថ្ងៃទី24 ខែកក្កដា ឆ្នាំ2016 ស្ថិតនៅផ្ទះលេខA18ផ្លូវលំ ភូមិត្រពាំអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យ ឈ្មោះ សែម ប៊ុនធឿន ភេទប្រុស អាយុ18ឆ្នាំ មុខរបរ សិស្ស មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះ ម ស ម អាយុទើប9ឆ្នាំ ។

តាមសំដីក្មេងស្រីរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ កាលពីវេលាម៉ោង12និង20នាទីថ្ងៃត្រង់ថ្ងៃទី18 ខែកក្កដា ក្មេងស្រីរងគ្រោះបានមកផ្ទះជនសង្ស័យរៀនដូចសព្វមួយដងតែថ្ងៃនោះមិត្តភ័ក្រ្តដ៏ទៃទៀត មិនបានមករៀនជាមួយនោះទេ ទើបជនសង្ស័យដោយឃើញឪកាសល្អបានហៅក្មេងស្រីរងគ្រោះឡើងលើគ្រែពូករួចក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច រហូតដល់ថ្ងៃទី19និងថ្ងៃទី20បានចាប់រំលោភបានសម្រេច៣ដងទៀត(ដោយមួយថ្ងៃរំលោភបានសម្រេច01ដង) ហើយជនសង្ស័យបាននិយាយ គម្រាម មិនឲ្យនិយាយប្រាប់ម្ដាយនិងបងប្អូនបើមិនដូច្នោះរូបគេនិងវាយឲ្យបែកមាត់មិនខាន ដោយមានការគំរាមបែបនេះធ្វើឲ្យក្មេងស្រីរងគ្រោះមិនហ៊ាននិយាយប្រាប់ម្ដាយនិងបងប្អូនឲ្យដឹងឡើយ ។

លុះមកដល់ថ្ងៃទី24ខែកក្កដា ក្មេងស្រីរងគ្រោះមានការឈឺចាប់ត្រង់ប្រដាប់ភេទ ធ្វើឲ្យម្ដាយ យាយ និងមីងមានការសង្ស័យបានហៅក្មេងស្រីរងគ្រោះមកសួរនាំ ទើបនាងព្រមប្រាប់ម្ដាយ ប្រាប់យាយ និងមីងថា រូបនាងត្រូវបានជនសង្ស័យឈ្មោះ សែម ប៊ុនធឿនបានចាប់រំលោភនាងបានសម្រដច3ដងរយៈពេល3ថ្ងៃជាប់ៗគ្នាហើយបានគំរាមវាយបែកមាត់នាងទើបមិនហ៊ាននិយាយប្រាប់ម្ដាយ យាយនិងមីង ។

តាមចម្លើយសារភាព ជនសង្ស័យ បានឲ្យដឹងថា ខ្លួនពិតជា បានរំលោភទៅលើ ក្មេងស្រី ម ស ម ពិតប្រាកដមែន ពេលដែលក្មេងស្រីរងគ្រោះបានមករៀននៅផ្ទះរបស់គេ រហូតបែកធ្លាយដឹងរឿងដល់ម្ដាយទើបត្រូវម្ដាយក្មេងស្រីចាប់ប្រគល់ឲ្យ សមត្ថកិច្ច ។

ក្រោយពីចាប់ឃាត់ខ្លួនជនសង្ស័យ រំលោភទៅលើ ក្មេងស្រីជាអនីតិជនត្រូវបាននាំខ្លួនទៅសាកសួរនៅ ប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តទៅតាមនីតិវិធី ៕ សុខាសែនជ័យ

យុវជនអាយុ១៨ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ9ឆ្នាំ បានសម្រេច រហូតដល់3ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ច យុវជនអាយុ១៨ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ9ឆ្នាំ បានសម្រេច រហូតដល់3ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ច

ប្រភព ៖nokorwatnews

  • យុវជនអាយុ១៨ឆ្នាំ ចាប់រំលោភក្មេងស្រីអាយុ9ឆ្នាំ បានសម្រេច រហូតដល់3ដង ម្ដាយដឹងចាប់ប្រគល់ជូនសមត្ថកិច្ច已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: