បេក្ខភាព​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក មិន​ចង់​ការពារ​សម្ព័ន្ធ NATO បើ​ពួកគេ​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី

បេក្ខភាពប្រធានាធិបតីថ្មីសម្រាប់សហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បានប្រកាសកាលពីថ្ងៃពុធថា ស្ថិតក្រោមការដឹកនាំរបស់លោក សហរដ្ឋអាមេរិកនឹងមិនបញ្ចេញប្រតិកម្ម ការពារភ្លាមៗទេ បើសិនជាសមាជិកអង្គការ NATO ណាមួយរងការវាយប្រហារ ។
ក្នុងនោះដែរ ពេលលោក Trump ត្រូវបានគេសួរថា បើសិនជាសមាជិកអង្គការ NATO ណាមួយរងការវាយប្រហារពីសំណាក់មហាអំណាចរុស្ស៊ី តើអាមេរិកអាចនឹងផ្ដល់ជំនួយដល់ប្រទេសនោះទេ? ចម្លើយរបស់លោក Trump បានឆ្លើយយ៉ាងងាយ នោះគឺ “បើគេអាចបំពេញតាមកាតព្វកិច្ចរបស់គេដែលមានចំពោះយើង នោះយើងច្បាស់ជាជួយ”
ភ្លាមៗក្រោយមានការលើកឡើងដូចនេះ របស់លោក Donald Trump គណបក្សប្រឆាំងទាំង២ ពោលគឺទាំងគណបក្សសាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យ និងអតីតមន្ត្រីយោធាជាន់ខ្ពស់ដែលបានចូលនិវត្តន៍ បានបញ្ចេញមតិខ្លួនភ្លាម ពាក់ព័ន្ធនឹងសម្ដីរបស់លោក Trump ។
លោក Mitch McConnell ជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋដូចលោក Trump ដែលនោះ បានបញ្ជាក់ថា លោកជំទាស់ជាដាច់ខាត ចំពោះការលើកឡើងរបស់លោក Trump ។ NATO ជាសម្ព័ន្ធយោធាដ៏សំខាន់បំផុត ក្នុងប្រវត្តិសាស្ត្រពិភពលោក ហើយខ្ញុំចង់បញ្ជាក់ដល់សមាជិកសម្ព័ន្ធ NATO ថា បើសិនជានរណាម្នាក់ (ប្រទេសណា) ក្នុងចំណោមពួកគេ រងការវាយប្រហារ យើងនឹងទៅទីនោះ ដើម្បីការពារពួកគេ”

អតីតឧត្ដមនាវី និងជាមេបញ្ជាការកងទ័ព NATO ដែលចូលនិវត្តន៍ លោក James Stavridis បានហៅការប្រកាសរបស់លោក Trump ថា វាជាទង្វើដែលធ្វើឲ្យបាត់បង់ស្ថិរភាព ដោយវានឹងបង្កើតឲ្យមាន “ភាពមិនច្បាស់លាស់នៅក្នុងបេះដូងនៃក្រុមសម្ព័ន្ធមិត្តពួកយើង ហើយវានឹងផ្ដល់ជាឱកាសដ៏ល្អ ដែលធ្វើឲ្យលោក Vladimir Putin សប្បាយចិត្តជាខ្លាំង” ចំពោះគោលនយោបាយការបរទេសពួកគេ ៕

បេក្ខភាព​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក មិន​ចង់​ការពារ​សម្ព័ន្ធ NATO បើ​ពួកគេ​រង​ការ​វាយប្រហារ​ពី​រុស្ស៊ីបេក្ខភាព​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក មិន​ចង់​ការពារ​សម្ព័ន្ធ NATO បើ​ពួកគេ​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី

ប្រភព ៖kqube

  • បេក្ខភាព​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក មិន​ចង់​ការពារ​សម្ព័ន្ធ NATO បើ​ពួកគេ​រង​ការ​វាយប្រហារ​ពី​រុស្ស៊ី已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: