ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​

ព្រះសីហនុ៖ ជីដូនជរានិងក្រីក្រអាយុជិត៩០ឆ្នាំដែលដើរបេះបន្លែព្រៃដើម្បីចិញ្ចឹមមើលថែចៅៗប្រុសស្រីកំព្រាចំនួន៤នាក់ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិជនបទដាច់ស្រយាលស្ថិតក្នុងភូមិសំបុកចាបឃុំ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះ នៅព្រឹកថ្ងៃទី២៥ ខែកក្កដានេះ បានទទួលជំនួយឧបត្ថម្ភពីលោកឧកញ៉ា ទៀ វិចិត្រ មានអង្ករ២បាវ ១០០គីឡូក្រាម គ្រឿងឧបភោគបរិភោគចម្រុះជាច្រើនមុខ ព្រមទាំងថវិកា៨០ម៉ឺនរៀលនិង១ពាន់ដុល្លាអាមេរិក ដើម្បីជួយសម្រួលជីវភាព។
ក្នុងនោះថវិការ៨០ម៉ឺនរៀលប្រគល់ជូនជីដូនជរាសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ ហើយ១ពាន់ដុល្លាទៀតរក្សាទុកនៅលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំងសម្រាប់ផ្តល់ជូនជីដូននិងចៅៗពេលមានធុរៈឬមានជម្ងឺ ដោយសារតែភូមិនោះនៅឆ្ងាយពីទីប្រជុំជន គ្មានផ្លូវគមនាគមន៍ពិបាកធ្វើដំណើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់លោកយាយនិងចៅៗ។
ជាមួយគ្នានេះ លោកយាយ ហង្ស ពេន បានមានប្រសាសន៍ថា បច្ចប្បន្នលោកយាយដើរបេះបន្លែព្រៃដើរយកទៅលក់នៅជិតសាលាឃុំបិតត្រាំងក្នុងចម្ងាយផ្លូវរាប់គីឡូដីកាត់ព្រៃកាត់អូរ ដែលក្នុងមួយថ្ងៃៗបានប្រាក់ប្រមាណ២ពាន់រៀលទៅ៣ពាន់រៀលយ៉ាងច្រើន ដើម្បីទិញអង្ករនិងម្ហូបអាហារបន្តិចបន្តួចដូចជា គី(កាពិ) ជាដើមមកផ្គត់ផ្គង់ចៅៗកំព្រាទាំង៤ ដែលម្តាយជាកូនបង្កើតរបស់លោកយាយបានទទួលមរណភាពទៅហើយ។ នេះបើយោងតាម Facebook Huy Bunleng។

រីឯកូនប្រសារប្រុសនិងត្រូវជាឳពុកបង្កើតក្មេងៗទាំង៤នាក់នេះគេមានប្រពន្ធចុងក្រោយនិងបានបោះបង់ចោលកូនទាំង៤ទុកឲ្យលោកយាយជរាអាយុ៨៨ឆ្នាំហើយនៅឆ្នាំនេះមើលថែខ្វះមុខខ្វះក្រោយ និងបច្ចុប្បន្នមិនបានចូលសាលា រៀនសូត្រដូចក្មេងៗដែលគេមានឳពុកម្តាយត្រឹមត្រូវឡើយ។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ ថ្លែងថាក្រៅពីការផ្តល់ជំនួយនេះ លោកនិងរកកិច្ចសហការជាមួយផ្នែកពាក់ពន្ធ័ដើម្បីរិះរកវិធីដោយសមស្របណាមួយជួយឲ្យចៅៗរបស់ជីដូនជរារូបនេះបានចូលសាលារៀន នាពេលខាងមុខ៕

ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​ ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​ ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​ ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​ ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​

ប្រភព៖ kqube

  • ជីដូនជរា​ក្រីក្រ​​អាយុជិត​៩០​ឆ្នាំ​​ចិញ្ចឹម​ចៅ​កំព្រា​៤​នាក់ បាន​ទទួល​ជំនួយ​ពី​ឧកញ៉ា ទៀ វិចិត្រ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: