ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

តើអ្នកចង់ថតរូប Pre-Wedding ក្រោមដំណក់ទឹកភ្លៀងដែរឬទេ?

តោះទៅទស្សនារូបភាព Pre-Wedding ស្នេហ៍ក្រោមដំណក់ទឹកភ្លៀងដែលថតដោយអ្នកជំនាញនៅកម្ពុជាទាំងអស់គ្នា…!!!

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

tory Pre-Wedding គឺជាគំនិតប្លែកថ្មីមួយដែលក្រុមហ៊ុនរំដួលមេឌា បានខិតខំសម្រិតសម្រាំងសម្រាប់បម្រើសេចក្តីត្រូវការអតិថិជន។ វាគឺជាប្រភេទ Pre-Wedding បែបសាច់រឿង ដែលនិយាយពីសេចក្តីស្នេហារបស់គូស្នេហ៍ក្រោមដំណក់ទឹកភ្លៀងតាមរយៈរូបថត។ យើងធ្លាប់តែឃើញគេថត Pre-Wedding ជាលក្ខណៈវីដេអូសាច់រឿង តែឥឡូវដល់ពេលដែលអ្នកបានទស្សនាការថត Pre-Wedding ជាលក្ខណៈសាច់រឿងរូបថតវិញ តើអ្នកយល់យ៉ាងណាដែរ?

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

Pre-Wedding ស្នេហ៍ក្រោមដំណក់ទឹកភ្លៀង នៅក្នុងរូបភាពទាំងនេះ និយាយពីនារីឈ្មោះ សៀវម៉ី ដែលនាងជានារីមានសម្រស់ស្រស់ស្អាត និងស្រគត់ស្រគុំម្នាក់… ។ នាងចូលចិត្តលេងទឹកភ្លៀងណាស់ រាល់ពេលមានមេឃភ្លៀងម្ដងៗ នាងតែងយកដៃលេងទឹកភ្លៀង និងស្រមៃថាពេលណាមួយនឹងបានរត់កាត់ភ្លៀងលេងយ៉ាងមានក្ដីសុខ ។ ថ្ងៃមួយពេលសៀវម៉ីចេញពីបណ្ណាល័យ មេឃក៏ស្រាប់តែបង្អុលភ្លៀងមក… នាងសប្បាយចិត្ត និងរីករាយជាមួយទឹកភ្លៀងដូចសព្វដង ដោយពុំដឹងថាមានបុរសសង្ហាម្នាក់កំពុងតែលួចសម្លឹងមើលគ្រប់កាយវិការដ៏គួរឲ្យស្រលាញ់របស់នាងតាំងពីពេលណាមកនោះទេ ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ភក្ដីជាអ្នកជំនួញដ៏សង្ហាម្នាក់ គាត់ចាប់ផ្ដើមចូលចិត្តសៀវម៉ីតាំងពីបានឃើញនាងជាលើកដំបូង ហើយគាត់តែងតាមដានរាល់គ្រប់សកម្មភាពរបស់នាង ។ យប់មួយភក្ដីបានទៅដល់រង្គសាលដែលសៀវម៉ីច្រៀងនៅទីនោះ ។ គាត់ពេញចិត្តគ្រប់ការសម្ដែងរបស់នាង និងសម្លឹងនាងឥតដាក់ ។ ខ្សែភ្នែកដ៏ស្រទន់ និងស្នាមញញឹមបង្កប់ដោយមន្តស្នេហ៍របស់ភក្ដី ស្ទើរតែចាក់ទំលុះបេះដូងសៀវម៉ីទៅហើយ ពេលនាងប្រទះចំភ្នែកបុរសយើងម្ដងៗ ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

យប់នោះ មេឃនៅតែបន្តភ្លៀងឥតឈប់… ធ្វើឲ្យសុភាពនារីម្នាក់នេះ ឈររងចាំទាំងរងារញ័រញាក់ម្នាក់ឯង ។ បុរសដែលធ្លាប់តែជាជនអាថ៌កំបាំងចាំលួចមើលសកម្មភាពនាង ទីបំផុតយល់ព្រមបង្ហាញខ្លួនជាមួយនឹងឆ័ត្រសមួយ ។ ភក្ដីយកឆ័ត្រមកបាំងឲ្យសៀវម៉ី ក្រោមដំណក់ភ្លៀងរាត្រីដ៏សែនត្រជាក់ ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ពីដំបូង សៀវម៉ី ហាក់រៀងស្ទាក់ស្ទើរបន្តិច តែដោយកាយវិការ និងកែវភ្នែកថ្លាបរិសុទ្ធរបស់ភក្ដី ទើបយប់នោះសៀវម៉ី សុខចិត្តឲ្យសុភាពបុរសម្នាក់នេះធ្វើជាសឺហ្វ័រឡានជូននាងទៅផ្ទះ ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ថ្ងៃក្រោយមក សៀវម៉ី ចេញពីធ្វើការដូចរាល់ដង ហើយមេឃតែងតែបង្អុរភ្លៀងជានិច្ច…

ថ្ងៃនេះតើបុរសសង្ហាយើងមកទេ…? តើសុភាពនារីរបស់យើងត្រូវរងចាំដល់ពេលណា ទើបរាំងភ្លៀង…?

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

មិនយូរប៉ុន្មាន ដៃដ៏កក់ក្ដៅមួយបានឈោងយកអាវធំមកដណ្ដប់ឲ្យរាងកាយដ៏ល្វតល្វន់របស់នាង… សៀវម៉ី ងាកចំស្នាមញញឹមដ៏កក់ក្ដៅរបស់ភក្ដី ហើយខ្សែភ្នែកទាំងពីរចាប់ផ្ដើមទាក់ទងគ្នាម្ដងទៀតធ្វើឲ្យបេះដូងចាប់ផ្ដើមឡើងកំដៅដោយមិនដឹងខ្លួន… ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ភក្ដីយកអាវមកទទូល ហើយនាំសៀវម៉ីរត់កាត់ភ្លៀងចាកចេញពីទីនោះ… តែទឹកភ្លៀងមិនបានអាណិតអាសូរដល់អ្នកទាំងពីរទេ ដោយនៅតែបន្តធ្លាក់ខ្លាំងឡើងៗ ។ កំលោះក្រមុំទាំងពីរសម្រេចចិត្តចូលច្រកនៅក្នុងផ្ទះចាស់បុរាណមួយ ។ ដោយចង់ការពារនារីទន់ខ្សោយ ទើបធ្វើឲ្យសុភាពបុរសភក្ដី ស្ទើរតែទទឹកជោគខ្លួនទៅហើយ… សៀវម៉ីសម្លឹងមើលគាត់ដោយខ្សែភ្នែកស្រទន់ពោរពេញដោយការអាណិត… មិនដឹងថាមនោសញ្ចេតនាក្នុងបេះដូងនាងកើតឡើងតាំងពីពេលណា ទើបនារីយើងហ៊ានយកកន្សែងដៃផ្ទាល់ខ្លួន ជូតមុខឲ្យលោកភក្តីដោយមិនដឹងខ្លួន… ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ពេលនេះភក្ដីបានគយគន់សម្រស់នាងច្បាស់លើសពីពេលណាៗទាំងអស់… កែវភ្នែកសម្លឹងចំកែវភ្នែក… បេះដូងប្រែជាលោតញាប់ខុសធម្មតា… អាកាសធាតុកាន់តែត្រជាក់… ភ្លៀងក៏បន្តធ្លាក់ខ្លាំងឡើងៗ… អារម្មណ៍ដែលកំពុងពុះកញ្រ្ចោលស្ទើរឆេះបេះដូង ពិតជាមិនអាចទ្រាំបានជាមួយនឹងសម្រស់ ព្រមទាំងកាយវិការដ៏ទន់ភ្លន់របស់សៀវម៉ីបានឡើយ… ភក្ដីស្រវាចាប់ដៃនាងជាប់ហើយយកមកដាក់ក្បែរដើមទ្រូង ហាក់ចង់ឲ្យនាងដឹងថា តើបេះដូងមួយនេះកំពុងលោតខ្លាំងប៉ុណ្ណា…?

ភក្ដីសម្លឹងនាងកាន់តែគៀក កាន់តែធ្វើឲ្យចិត្តនាយកាន់តែច្របូកច្របល់រកស្មានមិនត្រូវ… សៀវម៉ីញ័រខ្លួនដូចកូនចាបមិនដឹងថាត្រូវធ្វើយ៉ាងណា…ព្រោះបេះដូងនាងនៅពេលនេះក្ដៅខ្លាំងស្ទើរតែរលាយអស់ទៅហើយ… ។ បបូរមាត់ក្រហមទុំ ញញឹមស្រស់របស់នាង ធ្វើឲ្យបុរសភក្ដីមិនអាចទប់ចិត្តបានតទៅទៀតទេ… ភក្ដីអោនថើបបបូរមាត់នាងថ្នមៗ ពោរពេញដោយក្ដីស្មេហ៍… ទឹកភ្លៀងរាប់ពាន់លានដំណក់ ក៏មិនអាចពន្លត់ភ្លើងស្នេហ៍ដែលកំពុងឆាបឆួលក្នុងបេះដូងអ្នកទាំងពីរបានឡើយ… ។

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

នៅទីបំផុត ស្នេហាបរិសុទ្ធផ្អែមត្រជាក់ក៏បានកើតឡើង ហើយបន្តកាន់តែរឹងមាំជាមួយអនុស្សាវរីយ៍ដ៏ច្រើនលើសលប់… តើមានគូស្នេហ៍ណាដែលផ្អែមល្ហែមដូចអ្នកទាំងពីរ?

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ពេលមួយភក្តីនាំសៀវម៉ីទៅកន្លែងដែលអ្នកទាំងពីរជួបគ្នាជាលើកដំបូង។ ពេលទៅដល់ភ្លាម មេឃក៏ស្រាប់តែធ្លាក់ភ្លៀងចុះមក… ភ្លាមនោះដែរភក្តីក៏កាន់ដៃសៀវម៉ីរាំក្រោមដំណក់ទឹកភ្លៀងយ៉ាងសប្បាយរីករាយ…

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

រហូតដល់ពេលមួយដែលភក្ដីសម្រេចចិត្តសុំសៀវម៉ីរៀបការក្រោមដំណក់ទឹកភ្លៀងដ៏សែនមនោរម្យ។ ចាប់ពីពេលនោះមក គូស្នេហ៍ក្រោមដំណក់ទឹកភ្លៀងក៏រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលជារៀងរហូត…

ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​

ការថត Pre-Wedding ជាសាច់រឿងនេះ ត្រូវបានថតដោយក្រុមអ្នកថតរូបជំនាញរបស់ក្រុមហ៊ុន រំដួលមេឌា និងប្រើប្រាស់បច្ចេកទេស និងឧបករណ៍ថតគ្រប់គ្រាន់ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាតទាំងនេះឡើង ព្រមទាំងទទួលបានការឧបត្ថម្ភពីសម្អាងការប្រណិតពិធី និងហាងលក់សម្លៀកបំពាក់ Great Fashionផងដែរ។ ក្រោយពីទស្សនារូបភាព និងអានអត្ថបទខាងលើរួច តើលោកអ្នកចូលចិត្តការថតរូបបែបណាសម្រាប់ត្រៀមក្នុងថ្ងៃអាពាហ៍ពិពាហ៍របស់អ្នក?

ប្រភព៖ kqube

  • ទស្សនា​រូបភាព​ថ្មី​ប្លែក​នៃ​រូបថត​ Pre-Wedding​ គូស្នេហ៍​ក្រោម​ដំណក់​ទឹក​ភ្លៀង​ពី​អ្នក​ថត​រូប​ជំនាញ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: