ឆេះទីតាំងយោធារបស់ណាតូក្នុងប្រទេសទួរគី សង្ស័យបង្កឡើងដោយក្រុមភេរវកម្ម

មានគ្រោះអគ្គិភ័យកើតឡើងនៅជិតទីតាំងយោធារបស់អង្គការណាតូនៅភាគខាងលិចប្រទេសទួរគី ។ មន្ត្រីក្នុងតំបន់កំពុងតែបើកការស្រាវជ្រាវពីករណីឆេះខាងលើ អាចជាប់ពាក់ព័ន្ធនឹងសកម្មភាព សំដៅទៅលើកម្លាំងទាហានអាមេរិកឈរជើងនៅទីនោះ ។

ហេតុការណ៍ឆេះខាងលើកើតឡើងកាលពីយប់ថ្ងៃអាទិត្យ ដោយឆេះចេញពីព្រៃជិតទីបញ្ជាការកងទ័ពណាតូ ក្នុងតំបន់ Sirinyer ក្រោយមក អគ្គិភ័យក៏បានរាលដាលសំដៅទៅទីតាំងយោធា ដោយសារតែខ្យល់ខ្លាំង ។

បណ្តាញព័ត៌មានស៊ីអិនអិន បានផ្សាយថា អណ្តាតភ្លើងធ្វើឲ្យប៉ះពាល់ដល់ទីប្រជុំជននៅក្បែរនោះដែរ ក្នុងនោះមានមណ្ឌលចាស់ជរាទៀតផង ។ ក្នុងពេលជាមួយគ្នានោះ បណ្តាញព័ត៌មានT24 បានផ្សាយថា មូលហេតុបណ្តាលឲ្យមានការឆាប់ឆេះខាងលើ គឺជាសកម្មភាពបំផ្លាញប្រឆាំងអាមេរិកបន្ទាប់ពីមានការធ្វើរដ្ឋប្រហារមិនបានសម្រេច ។

ក្រោយរយៈពេលជាច្រើនម៉ោងខិតខំពន្លត់ ដោយមានឧទ្ធម្ភាគចក្រទម្លាក់ទឹកពីលើផងដែរនោះ អគ្គិភ័យត្រូវបានគ្រប់គ្រងទាំងស្រុង។

សូមបញ្ជាក់ថា ទីបញ្ចាការកងទ័ពណាតូនៅទីនោះ គឺជាទីកន្លែងប្រតិកម្មរហ័សសម្រាប់ធ្វើសកម្មភាពយោធានៅលើឆាក់អន្តរជាតិ ៕

ឆេះទីតាំងយោធារបស់ណាតូក្នុងប្រទេសទួរគី សង្ស័យបង្កឡើងដោយក្រុមភេរវកម្ម

ប្រភព៖ nokorwatnews

  • ឆេះទីតាំងយោធារបស់ណាតូក្នុងប្រទេសទួរគី សង្ស័យបង្កឡើងដោយក្រុមភេរវកម្ម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: