ថ្ងៃ​នេះ​ ចរន្ត​អគ្គិសនី​​ នឹង​ដាច់ជា​​បណ្តោះអាសន្ន​​នៅ​តំបន់​មួយ​ចំនួន​ក្នុង​​រាជធានី​ភ្នំពេញ

នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង១០:៣៧ នាទីព្រឹក អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៦ (GS6-F10) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ០៦ ចាប់ពីរោងចក្រទឹកត្រីថៃ ហុងគៀត រហូតដល់រោងចក្រម្សៅមី ម៉ែន សារុន សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរចានទ្រខ្សែបណ្តាញតង់ស្យុងមធ្យម MV (Pin Isolator)។

ជាមួយគ្នានេះ ក៏មានករណីដាច់ចរន្តអគ្គិសនីនៅ ប.ត១៤៥ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញដោយមូលហេតុមានកំហូចកាបបណ្តាញតង់ស្យុងទាប(LV)ក្រោមដី។ ក្រុមការងារបាននឹងកំពុងជួសជុលដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ។ អាស្រ័យហេតុនេះ សូមជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

ថ្ងៃ​នេះ​ ចរន្ត​អគ្គិសនី​​ នឹង​ដាច់ជា​​បណ្តោះអាសន្ន​​នៅ​តំបន់​មួយ​ចំនួន​ក្នុង​​រាជធានី​ភ្នំពេញ

ប្រភព ៖ kqube

  • ថ្ងៃ​នេះ​ ចរន្ត​អគ្គិសនី​​ នឹង​ដាច់ជា​​បណ្តោះអាសន្ន​​នៅ​តំបន់​មួយ​ចំនួន​ក្នុង​​រាជធានី​ភ្នំពេញ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: