អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក

ដូណាល ត្រាំ មានភាពល្បីល្បាញ់ដោយសារតែលោកនិយាយស្តីមិនសំចៃ ហើយមានគោលនយោយបាយចម្លែកៗខុសពីបេក្ខភាពប្រធានាធិបតីមុនៗរបស់អាមេរិក។ នៅពេលនេះ លោកបានបញ្ចេញនយោបាយមួយទៀត បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីប្រទេស ដែលជាសមាជិកអង្គការពាណិជ្ចកម្មពិភពលោក ដោយលោកទាមទារដកអាមេរិកចេញពីអង្គការដ៏សំខាន់មួយនេះ ។

បេក្ខភាពប្រធានាធិបីអាមេរិកមកពីគណបក្សសាធារណរដ្ឋលោកដូណាលត្រាំ បង្កឲ្យមានការផ្ញាក់ផ្អើលជាថ្មីដោយលោកបានគំរាមដកអាមេរិកចេញពីអង្គការពាណិជ្ជកម្មពិភពលោក WTO ។ លោកត្រាំបញ្ចាក់ថាលោកនឹងតម្លើងពន្ធនាំចូលពី១៥ដល់៣៥ភាគរយ សម្រាប់ផលិតផលដែលផលិតនៅក្នុងប្រទេសមិចស៊ីកូ របស់បណ្តាលក្រុមហ៊ុនអាមេរិក។

កាលពីថ្ងៃទី២៤ ខែកក្កដា បេក្ខភាពប្រធានាធិតីដូណាល ត្រាំ បានប្រកាសថា អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធបិតីអាមេរិកនៅក្នុងការបោះឆ្នោតនាថ្ងៃទី៨ ខែវិច្ឆិកា ខាងមុខ ។

សារព័ត៌មាន Financial Times បានផ្សាយថា លោកត្រាំបានគម្រាមពីការដកខ្លួនរបស់អាមេរិកចេញពីសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើ ពលរដ្ឋអាមេរិកមិនមានការងារធ្វើនោះ ។ WHO គឺជាគ្រោះថ្នាក់ ចំណែកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក៏ជាគ្រោះថ្នាក់ផងដែរ ។

លោកត្រាំបញ្ចាក់ថា លោកជាអ្នកនយោបាយ ដែលបានព្យាករណ៍ដឹងថា អង់គ្លេសចាក់ចេញពីអឺរ៉ុប ហើយលោកមានអារម្មធម្មតា ប្រសិនបើមានប្រទេសផ្សេងទៀតចាក់ចេញពីអឺរ៉ុបនោះ ។

លោកត្រាំបញ្ចាក់ថា «សូមចងចំាថាហេតុអ្វីបានជាគេបង្កើតអឺរ៉ុប ?ពួកគេធ្វើយ៉ាងណាដើម្បីប្រជេងជាមួយអាមេរិក នៅក្នុងសកម្មភាពសេដ្ឋកិច្ចលើពិភពលោក ។ ខ្ញុំចូលចិត្តអឺរ៉ុប ហើយមានទ្រពសម្បត្តិជាច្រើននៅអឺរ៉ុប ប៉ុន្តែអឺរ៉ុបបានរួមគ្នាដើម្បីប្រជេងជាមួយអាមេរិកលើវិស័យសេដ្ឋកិច្ច ។

ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រធានាធិបតីអាមេរិកលោកបារ៉ាក់អូបាម៉ាបានបញ្ចាក់ថា ដូណាលត្រាំងបានបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួន ស្តីពីគោលនយោបាយសេដ្ឋកិច្ចនិងកិច្ចការបរទេស។

ក្រុមអ្នកឯកទេសរបស់គណបក្សប្រជាធិបតេយ្យអាមេរិក បានលើកឡើងថា លោកត្រាំគឺជាគ្រោះថ្នាក់សម្រាប់អាមេរិកប្រសិនបើលោកជាប់ជាប្រធានាធិបតីនោះ ៕

អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក

ប្រភព៖ nokorwatnews

  • អាមេរិកអាចនឹងដកខ្លួនចេញពីអង្គការពាណិជ្ជកម្មពិភពលោក已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: