ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

ការអភិវឌ្ឍបច្ចេកវិទ្យារ៉ូបូត បានជួយសម្រួលដល់ការងារមនុស្សជាច្រើន។ ក្នុងនោះបណ្ដាប្រទេសមួយចំនួន បានឈានទៅផលិតរ៉ូបូតប៉ូលិសដែលមានសមត្ថភាពខ្ពស់សម្រាប់ប្រតិបត្តិការក្នុងកាលៈទេសៈគ្រោះថ្នាក់។

កុងហ្គោ

សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានអភិវឌ្ឍប៉ូលីសរ៉ូបូតដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ដែលមានតួនាទីផ្តល់ភ្លើងសញ្ញាបញ្ជាចរាចរណ៍ និងបំពាក់នូវកាមេរ៉ាសម្រាប់តាមដានស្ថានភាពសន្តិសុខនានា។

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

កូរ៉េខាងត្បូង

Robo-Guard ជាប៉ូលិសយន្តនៃពន្ធនាគារ Pohang របស់កូរ៉េខាងត្បូង ដែលមាននាទីដើរត្រួតពិនិត្យស្ថានភាពជនជាប់ឃុំ ដោយស្វ័យប្រវត្ត។ Robo-Guard មានបំពាក់នូវកាមេរ៉ាចាប់រូបភាពប្រភេទ 3D អាចសង្ខេបនូវរបាយការណ៍ទូទៅប្រចាំថ្ងៃ និងមុខងារប្រកាសអាសន្ន។

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

ជប៉ុន

ប៉ូលិសជប៉ុន ប្រើ Drone មានបំពាក់សំណាញ់សម្រាប់ហោះចាប់ Drone ណាដែលហោះចូលតំបន់ហាមឃាត់។ ការប្រើ Drone ប្រភេទនេះ គឺក្រោយករណីជនអនាមិកបញ្ជា Drone ផ្ទុកសារជាតិនុយក្លេអ៊ែរចុះចតលើដំបូលវិមានរដ្ឋាភិបាលក្រុងតូក្យូ។

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

អ៊ីស្រាអែល

Dogo ជារ៉ូបូតនៃកងកម្លាំងពិសេសប្រឆាំងភេរវកម្មរបស់អ៊ីស្រាអែល។ មានរូបរាងតូចតែ Dogo បានបំពាក់នូវកាំភ្លើងខ្លីប្រភេទ Glock ដែលអាចបាញ់គ្រាប់ទំហំ 9mm មុខងារបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបច្ចេកវិទ្យាឡាស៊ែររំខានគោលដៅ។

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

សហរដ្ឋអាមេរិក

Griffin ជាប៉ូលិសយន្តរបស់ទីក្រុង Cleveland រដ្ឋ Ohio សហរដ្ឋអាមេរិក ដែលមានសមត្ថភាពទទួលការបញ្ជាពីចម្ងាយ ដើម្បីរុករកគ្រឿងផ្ទុះដែលបង្កប់តាមកន្លែងដែលមនុស្សពិបាកចូលដល់ ដូចជាក្រោមរថយន្ត៕

ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​

ប្រភព៖ sabay

  • ប៉ូលីស​យន្ត​​កាន់​តែ​សកម្ម តាម​ប្រទេស​ជឿនលឿន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: