ជៀស​ ស្រួច ​ធ្លាក់​ខ្លួន​ឈឺ​គ្មាន​លុយ មក​ភ្នំពេញ​សង្ឃឹម​មាន​អ្នក​ជួយ​រក​ការងារ​អាច​ចិញ្ចឹម​ក្រពះ

“ខ្ញុំគ្រុនចាញ់ ពេលទៅរកស៊ីឈើនៅស្ទឹងត្រែង… ពេលឈឺអត់លុយ មានតែឡើងមកភ្នំពេញ បានអេ ភូថង ជួយ។ អាឡូវបានធូរហើយ ចង់រកការងារធ្វើខ្លះក្រែងបានលុយចាយខ្លួនឯង សង្ឃឹមថាបងប្អូនមានការងារអីដែលអតីតអ្នកប្រដាល់ដូចខ្ញុំធ្វើបាន ជួយប្រាប់ខ្ញុំផង”។ សម្ដីរបស់ ជៀស ស្រួច។

ជៀស​ ស្រួច ​ធ្លាក់​ខ្លួន​ឈឺ​គ្មាន​លុយ មក​ភ្នំពេញ​សង្ឃឹម​មាន​អ្នក​ជួយ​រក​ការងារ​អាច​ចិញ្ចឹម​ក្រពះជៀស ស្រួច រូបថតពេលថតកុនរឿង បេះដូងអ្នកប្រដាល់

បន្ទាប់ពីបាត់មុខពីវិស័យប្រដាល់ដោយសារតែខ្មាសគេរឿងប្រពន្ធ អតីតកីឡាករជើងខ្លាំង ជៀស ស្រួច បានប្រើជីវិតរសាត់អណ្ដែតនៅជាយដែន រុញរទេះ ធ្វើសំណង់ និងធ្លាក់ដល់ទៅរកស៊ីកាប់ឈើនៅតាមដងភ្នំនាខេត្តស្ទឹងត្រែង ដើម្បីតែបានប្រាក់មកចិញ្ចឹមក្រពះ។ ដោយសារតែវ័យកាន់តែចាស់ ចាញ់ទឹកចាញ់ដីផង ជៀស ស្រួច បានធ្លាក់ខ្លួនឈឺ ដោយមានជំងឺគ្រុនចាញ់ ហើយគ្មានប្រាក់មកព្យាបាលគ្រប់គ្រាន់ទេ ទើបសម្រេចមកពឹងមិត្ត អេ ភូថង នៅភ្នំពេញនេះ។

ដោយសារតែជីវិតវេទនាដូចរៀបរាប់ខាងលើនេះហើយ ទើបបច្ចុប្បន្ននេះ រូបលោកស្នាក់នៅផ្ទះជួលរបស់ អេ ភូថង សិន ហើយរំពឹងថានឹងរកបានការងារធ្វើខ្លះ ដែលសមរម្យនិងត្រូវសមត្ថភាពរបស់ខ្លួន។ ” មនុស្សដូចពូ មានតែធ្វើអាជ្ញាកណ្ដាលប្រដាល់ គ្រូបង្វឹក និងស្អីៗទាក់ទងនិងវិស័យប្រដាល់និងហើយ ព្រោះយើងមានជំនាញនេះស្រាប់… អរគុណហើយអូន ដែលជួយសួរនាំពូ ហើយក៏អរគុណអ្នកដែលបានជួយពូដែរ”។

អតីតតារាសម្ដែងក្នុងរឿង បេះដូងអ្នកប្រដាល់ខាងលើនេះ បានបញ្ជាក់ថាតាំងពីឡើងមកភ្នំពេញមក មានបងប្អូនជាច្រើនបានទិញរបស់របរផ្សេងៗមកជួយដែរ ហើយខ្លះក៏បានផ្ដល់ជាលុយកាកតិចតួច។ ជាចុងក្រោយ ជៀស ស្រួច មានតែពាក្យមួយមាត់ទេ ដើម្បីផ្ញើជូនបងប្អូនទាំងអស់គឺ បើមានការងារអ្វីអាចឱ្យលោកធ្វើបាន សូមប្រាប់លោកផង៕

ប្រភព៖ sabay

  • ជៀស​ ស្រួច ​ធ្លាក់​ខ្លួន​ឈឺ​គ្មាន​លុយ មក​ភ្នំពេញ​សង្ឃឹម​មាន​អ្នក​ជួយ​រក​ការងារ​អាច​ចិញ្ចឹម​ក្រពះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: