​ពាន ស្វាយរៀង ខាប់ ​រក​ឃើញ​៤​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ

ពាន​រង្វាន់ ស្វាយរៀង ខាប់ ​លើក​ទី​២​ឆ្នាំ​២០១៦ ​បាន​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ដោយ​ក្រុម​ទាំង​៤​ដែល​មាន​សមត្ថភាព​ឡើង​មក​វគ្គ​នេះ​រួមមាន ក្រុម​បាល់​ទាត់​សសយក​ក្រុង​ស្វាយរៀង​ ក្រុម​បាល់​ទាត់ ​ស្កាយ​ស្វាយរៀង  ​ក្រុម​ សសយក ក្រុងបាវិត ​និង​ក្រុម​សសយក​ ស្រុក​កំពង់រោទិ៍។

 

​ពាន ស្វាយរៀង ខាប់ ​រក​ឃើញ​៤​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រសកម្មភាព​ប្រកួត

 

ចំពោះ​កាល​វិភាគ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ​គឺ៖

 

១. សសយក ក្រុង​បាវិត​ vs ​សស​យក ក្រុង​ស្វាយ​រៀង ​(ថ្ងៃ​សៅរ៍​ទី​៣០ ​កក្កដា​ ២០១៦ ម៉ោង​៣:០០​នាទី​រសៀល ​កីឡដ្ឋាន​ស្វាយរៀង)
២​. ​ស្កាយ ស្វាយរៀង ​vs សស​យក ​ស្រុក​កំពង់​រោទិ៍ ​(ថ្ងៃ​សៅរ៍​ទី​៣០ ​កក្កដា​ ២០១៦​ ម៉ោង​៥:០០​នាទី​ល្ងាច​ កីឡដ្ឋាន​ស្វាយរៀង)។

 

ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៧ ​ខែ​សីហា ​ឆ្នាំ​២០១៦ ​ខាង​មុខ​នេះ​ ដោយ​មាន​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ដូចជា ​ការ​ចាប់​ឆ្នោត​យក​រង្វាន់ ​ទូរសព្ទ ​Iphone ​6​ ការ​ច្រៀង​ចម្រៀង​ដោយ​តារា​ចម្រៀង​ សៅ ឧត្តម។

 

ពាន​រង្វាន់​ស្វាយ​រៀង​ខាប់ ​បាន​ដំណើរ​ការ​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា មក​ម្លេះ​ ដែល​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ តែ​ថ្ងៃ​សៅរ៍ ​អាទិត្យ ​និង​ថ្ងៃ​ឈប់​សម្រាក​តែ​ប៉ុណ្ណោ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ស្រទាប់​មហាជន​ យុវជន​ មាន​លទ្ធភាព​ចូលរួម​ប្រកួត​បាន​ច្រើន​។ ពាន​រង្វាន់​នេះ​រៀប​ចំ​ដោយ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ខេត្ត​ស្វាយ​រៀង​ សហការ​ជាមួយ​សមាគម​កីឡា​បាល់ទាត់​ ខេត្ត​ស្វាយរៀង ដែល​មាន​ឯកឧត្តម​ ឌី វិជ្ជា ​ជាប្រធាន។

 

គោល​បំណង​ក្នុង​ការ​បង្កើត​ពាន​រង្វាន់​នេះ​ឡើង​ ដើម្បី​បំផុស​អោយ​យុវជន​ ក៏​ដូច​ជា​មហាជន​ យក​ពេល​ទំនេរ​ ពី​ការងារ ​និង​ការ​សិក្សា​របស់​ខ្លួន​ មក​លេង​កីឡា​ ជៀស​វាង​យក​ពេល​ទំនេរ​ទៅ​ប្រើ​ប្រាស់​ឥត​ប្រយោជន៍​ ជា​ពិសេស​ការ​លើក​ស្ទួយ​វិស័យ​កីឡា ​អោយ​មាន​ភាព​រីក​ចំរើន៕