Bajaj V15 ស្ទីល​ម៉ូតូ​​ស៊េរី​ឆ្នាំ ៨០ រាង​មិន​ចាញ់​ម៉ូតូ cafe មក​ដល់​ទីផ្សារ​កម្ពុជា

Bajaj V15 មាន​រាង​ស្រដៀង​ម៉ូតូ Cafe ដែល​យុវវ័យ​ខ្មែរ​មួយ​ចំនួន​កំពុង​ពេញ​និយម។ វា​មាន​រាង​ប្លែក​ហើយ​​អាច​រចនា (Customize) គ្រឿង​តុប​តែង​បន្ថែម​បាន​ម៉ាអេម។ តម្លៃ​​​របស់ Bajaj V15 នៅ​ទីផ្សារ​កម្ពុជា ប្រមាណ ១ ៨០០ ដុល្លារ។

 

Bajaj V15 ស្ទីល​ម៉ូតូ​​ស៊េរី​ឆ្នាំ ៨០ រាង​មិន​ចាញ់​ម៉ូតូ cafe មក​ដល់​ទីផ្សារ​កម្ពុជា

 

សង្ខេប​លក្ខណៈ​ពិសេស​របស់ Bajaj V15៖

 

ម៉ូតូ​នេះ​រចនា​ដោយ​បញ្ចូល​គ្នា​រវាង​ស្ទីល​ម៉ូតូ Cafe ស៊េរី​ឆ្នាំ ៨០ និង​ម៉ូដ​សម័យ​ទំនើប។ ម៉ូដែល​នេះ​មាន​ទំហំ​ម៉ាស៊ីន ១៥០សេសេ ធុង​សាំង​អាច​ផ្ទុក​ប្រេង​បាន ១៣ លីត្រ និង​ទម្ងន់ ១៣៥,៥គីឡូក្រាម។ ក្នុង​ចម្ងាយ​ផ្លូវ ១០០គ.ម V15 ស៊ី​សាំង​ប្រមាណ ២ លីត្រ រី​ឯ​ល្បឿន​អតិបរមា​គឺ ១០៩គ.ម/ម៉។

 

Bajaj V15 ស្ទីល​ម៉ូតូ​​ស៊េរី​ឆ្នាំ ៨០ រាង​មិន​ចាញ់​ម៉ូតូ cafe មក​ដល់​ទីផ្សារ​កម្ពុជា

 

កែប​ក្រោយ​របស់ V15 អាច​ដោះ​គម្រប​ខាង​លើ​បាន ដើម្បី​អាច​ជិះ​បាន​គ្នា​ពីរ​នាក់។ កុងទ័រ V15 សាមញ្ញ​តែ​ស្រស់​ស្អាត​មិន​រញ៉េរញ៉ៃ​ច្រើន ឯ​ស្តុប​ក្រោយ​ជា​ប្រភេទ LED។ ផ្នែក​ខាង​មុខ​និង​ចំហៀង​របស់ V15 អាច​តុបតែង​គ្រឿង​លម្អ​បន្ថែម​ឲ្យ​កាន់​តែ​ប្លែក​និង​ទាក់ទាញ៕

 

Bajaj V15 ស្ទីល​ម៉ូតូ​​ស៊េរី​ឆ្នាំ ៨០ រាង​មិន​ចាញ់​ម៉ូតូ cafe មក​ដល់​ទីផ្សារ​កម្ពុជា

 

 

អត្ថបទ៖ ប៉ែត ផាន់និត