ផលវិបាក​នៃ​ការ​បង្អត់អាហារ​ដើម្បី​ស្អាត​

ផលវិបាក​នៃ​ការ​បង្អត់អាហារ​ដើម្បី​ស្អាត​


ផលវិបាក​នៃ​ការ​បង្អត់អាហារ​ដើម្បី​ស្អាត​

​មាន​នារី​មួយចំនួន​ចូលចិត្ត​ប្រើការ​បង្អត់អាហារ​មក​ធ្វើឲ្យ​រាង​ស្អាត​ខ្លាំងណាស់ ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​វា​ពិតជា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​យ៉ាងខ្លាំង​។ តើ​វា​ប៉ះពាល់​ត្រង់​ណា​ខ្លះ​ទៅ​?

  1. ​ប្រសិន​ជា​អ្នក​ញ៉ាំ​តែ​បន្លែ និង​ផ្លែឈើ​នៅ​ចន្លោះ​ពេល​ស្រក​ទម្ងន់ នោះ​វា​នឹង​អាច​ធ្វើឲ្យ​ឆ្អឹង​អ្នក​មាន​លក្ខណៈ​ពុក​បាន ដោយសារតែ​នៅក្នុង​បន្លែ និង​ផ្លែឈើ​ទាំងនោះ​ពុំ​សូវ​មាន​កាលស្យូម​ច្រើន​ឡើយ​។​
  2. ​នៅពេល​ដែល​អ្នក​បង្អត់​មិន​ពិសារ​អាហារ​ផ្សេងៗ​ច្រើន នោះ​វា​នឹង​អាច​ធ្វើឲ្យ​ក្រពះ​អ្នក​មាន​លក្ខណៈ​យារ​ធ្លាក់ ដោយសារ​តែ​វា​គ្មាន​អ្វី​សម្រាប់​កិន​ច្រើន នោះ​វា​នឹង​មិន​អាច​ដំណើរការ​ដូច​មុន​ទៀត​ទេ​។​
  3. ​នៅពេល​ដែល​អ្នក​តម​អាហារ ហើយ​មិន​ញ៉ាំ​អី​សោះ នោះ​ក្នុង​រាងកាយ​អ្នកនឹង​គ្មាន​អាស៊ីត​ខ្លាញ់ និង​ប្រូតេអ៊ីន​សម្រាប់​ការពា​រសក់​អ្នកនោះ​ទេ យូរ​ទៅ​វា​នឹង​គ្មាន​លក្ខណៈ​ភ្លឺ ហើយ​ធ្វើឲ្យ​ជ្រុះ​ទៀតផង​។​
  4. ​នៅពេល​ដែល​អ្នក​ពិសារ​តិច នោះ​រាងកាយ​អ្នក​នឹងខ្វះ​សារធាតុចិញ្ចឹម ដែល​អាច​ធ្វើឲ្យ​អ្នក​ប្រឈមមុខ​នឹង​អា​ការៈខ្វះ​ឈាម​បាន​។​
  5. ​ខួរក្បាល​អ្នក​នឹង​មាន​លក្ខណៈ​ចុះខ្សោយ ដោយ​ក្នុង​រាងកាយ​អ្នក​ខ្វះ​អាស៊ីត​ខ្លាញ់​ច្រើន​ជាទីបំផុត​។​
  6. ​ជាងនេះទៅទៀត វា​នឹង​ធ្វើឲ្យ​ស្បូន​អ្នកយារ​ធ្លាក់បាន ដោយសារ​តែ​អ្នក​បរិភោគ​អាហារ​ដែល​គ្មាន​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់​នៅ​ចន្លោះ​ពេល​ស្រក​ទម្ងន់​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ lady8844.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • ផលវិបាក​នៃ​ការ​បង្អត់អាហារ​ដើម្បី​ស្អាត​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជំងឺទូទៅ
Tags: