សមជាតារាគំរូមែន! តារាស្រីចិន Yang Mi ហេតុតែមិនចង់ឲ្យអ្នកគាំទ្រអស់សង្ឃឹម ខំចូលរួមកម្មវិធីទាំងឈឺ

ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងស្រីចិន នាងYang Mi បានបំពេញកិច្ចការរបស់នាង ជាអ្នកនាំពាក្យ ឲ្យម៉ាកយីហោមួយ នៅឯទីក្រុងFuzhou។

នៅក្នុងកម្មវិធីនោះដែរ គេសង្កេតឃើញថា មុខរបស់ Yang Mi ហាក់ដូចជាស្លេកស្លាំងខុសពីធម្មតា និងមើលទៅដូចជាឈឺទៀតផង។ 

យោងតាមគេហទំព័រមួយបានឲ្យដឹងថា តារាស្រីរូបនេះ បានរងនូវជម្ងឺផ្តាសាយ ប៉ុន្តែទោះជាយ៉ាងណា រូបនាង ក៏នៅតែបន្តចូលរួមក្នុងកម្មវិធីជាធម្មតា។

ទង្វើរបស់ Yang Mi បានធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរយ៉ាងខ្លាំង ជាមួយនឹងអាជីពរបស់នាង ហើយពួកគេ ក៏បាននិយាយថា រូបនាងសមនឹងទទួលបានឈ្មោះ "តារាគំរូក្នុងពិភពសិល្បៈ" ពិតមែន៕ 

ប្រភព ៖
lollipop

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាស្រីចិន នាង Yang Mi បានចូលរោងការ ជាមួយនឹង បុរសសង្ហារចិនហុងកុង Hawick Lau ដែលបានធ្វើឡើងយ៉ាងសាមញ្ញ តែមានអត្ថន័យខ្លាំង ។

នេះគឺជាដំណឹងដ៏សប្បាយមួយ តារាស្រីជនជាតិចិនដ៏ស្រស់ស្អាត Yang Mi បានរៀបការជាមួយនឹងបុរសសង្ហារចិនហុងកុង Hawick Lau នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤។

កម្មវិធីនេះបានធ្វើឡើងយ៉ាងសាមញ្ញ តែមើលទៅពិតជាមានភាពស្និតស្នាល និងបង្កើតការចងចាំដ៏ល្អបំផុត។

បងប្អូន និងមិត្តភក្កិកូនក្រមុំ កម្លោះជាច្រើនបានចូលរួម ជាភ្ញៀវកិត្តិយស ដោយមានទឹកមុខស្រស់ស្រាយទាំងអស់គ្នា។ អ្នកនាង Yang Mi ពិតជារវល់នឹងការងារសម្ដែងខ្លាំងណាស់ សូម្បីមុនថ្ងៃរៀបអាពាហ៍ពិពាហ៍មួយថ្ងៃ ក៏មិនទំនេរដែរ។

យោងតាមប្រភពព័ត៌មានសិង្ហបុរី បានឲ្យដឹងថា អាពាហ៍ពិពាហ៍របស់ពួកគេបានចំណាយ ទឹកប្រាក់អស់ប្រមាណជាង ១លានដុល្លារហុងកុង ស្មើនឹង ១.៣លានដុល្លារអាមេរិក។ លោក Lau Dan ដែលជាឪពុកបង្កើតរបស់ កូនកម្លោះបានធ្វើជាអាចារ្យ និងសាក្សីបញ្ចាក់ថា ពួកគេពិតជាបានរៀបការជាមួយគ្នាមែន។

លោក Hawick និង Yang Mi បានសច្ចារជាមួយគ្នាថា នឹងរស់នៅជាមួយគ្នាជារៀងរហូត ខណៈពេលនោះដែរ កូនក្រមុំ Yang Mi បានរំភើបរហូតដល់ស្រក់ទឹកភ្នែក ពេលដែលលោក Hawick បានប្រាប់ភ្ញៀវកិត្តិយសថា Yang Mi គឺជាស្រីដ៏ស្អាតបំផុតលើលោក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ គូស្វាមីភរិយាថ្មីមួយគូនេះ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload