វិធី​ងាយៗ ដោះស្រាយ​បញ្ហា​ដំណេក​៩យ៉ាង ដែល​តែង​កើត​មាន​ចំពោះ​អ្នក

ការ​គេង​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព។ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង និង​ស្រស់ស្រាយ​ដើម្បី​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី ជួយ​ឲ្យ​យើង​ស្រក​ទម្ងន់ បង្កើន​ការ​ចងចាំ និង​ធ្វើ​ឲ្យ​យើង​កាន់​តែ​សប្បាយ​ចិត្ត​ទៀត​ផង។ ទោះ​ជា​យ៉ាង​ណា មាន​បញ្ហា​សាមញ្ញ​ចំនួន ៩យ៉ាង ដែល​តែង​កើត​មាន​នៅ​ក្នុង​ដំណេក​របស់​យើង។

តោះ! ទៅ​មើល​ពី​បញ្ហា និង​វិធី​ងាយៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំង ៩យ៉ាង​នោះ៖

 

១) គេង​មិន​លក់

វិធី​ដោះស្រាយ៖ ជៀសវាង​ការ​ទទួល​ទាន​សារជាតិ​កូកាអ៊ីន ២ ឬ ៣ម៉ោង​មុន​ពេល​ចូលគេង។ ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក ឬ​ពេល​រសៀល និង​ទុក​ទូរសព្ទ​របស់​អ្នក​ឲ្យ​ឆ្ងាយ យ៉ាង​ហោច​ណាស់​១ម៉ោង​មុន​ពេល​ចូល​គេង។

 

២) គេង​ស្រមុក

វិធី​ដោះស្រាយ៖ ព្យាយាម​គេង​ចំហៀង ឬ​គេង​កល់​ក្បាល​របស់​អ្នក​ឡើង​បន្តិច និង​ជៀសវាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង។

 

៣) ឈឺ ក

វិធី​ដោះស្រាយ៖ ត្រូវ​ផ្លាស់​ប្តូរ​ខ្នើយ​របស់​អ្នក​យ៉ាង​ហោច​ណាស់ ២ឆ្នាំ​ម្តង។ តាម​ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ខ្នើយ​ជ័រ​គឺ​ជា​ខ្នើយ​ដែល​កើយ​ស្រួល​បំផុត។

 

៤) មិន​អាច​គេង​លក់​ស្កប់ស្កល់

វិធី​ដោះស្រាយ៖ ជៀសវាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​មុន​ពេល​ចូលគេង និង​ត្រូវ​ប្រាកដ​ថា​ក្នុង​បន្ទប់​របស់​អ្នក​មាន​សីតុណ្ហភាព​ចន្លោះ​ពី ២០ ទៅ ២២​អង្សាសេ។

 

៥) ការ​ចាល់​អាស៊ីដ

វិធី​ដោះស្រាយ៖ ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​អំពី​ជម្រើស​ថ្នាំ និង​ព្យាយាម​គេង​ផ្អៀង​មក​ខាង​ឆ្វេង​ដោយ​ដាក់​ខ្នើយ​កល់​ឲ្យ​ខ្ពស់​បន្តិច។

 

៦) ឈឺ​ស្មា

វិធី​ដោះស្រាយ៖ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ចូលចិត្ត​គេង​ផ្អៀង ការ​ឈឺចាប់​នឹង​កើតមាន​ឡើង​ចំពោះ​តែ​ស្មា​ម្ខាង​ប៉ុណ្ណោះ ដូច្នេះ​សូម​អ្នក​ព្យាយាម​គេង​ផ្អៀង​ទៅ​ម្ខាង​ទៀត ប៉ុន្តែ​បើ​យល់​ល្អ​ចូរ​កុំ​គេង​ផ្អៀង​អី។ ការ​គេង​ត្រង់​អោប​ខ្នើយ​ក៏​អាច​ជួយ​បាន​ដែរ។

 

៧) ងើបមិនរួច

វិធី​ដោះស្រាយ៖ ព្យាយាម​ភ្ញាក់​នៅ​ម៉ោង​ដដែលៗ​ណា​មួយ​រៀងរាល់ថ្ងៃ (ទោះ​បី​ជា​ថ្ងៃ​ចុង​សប្ដាហ៍​ក៏​ដោយ) ធ្វើ​ដូច្នេះ​រាងកាយ​របស់​អ្នក​នឹង​ទម្លាប់​បាន​ជា​មិន​ខាន។

 

៨) រមួល​ក្រពើ

វិធី​ដោះស្រាយ៖ អ្នក​អាច​ធ្វើ​ការ​ម៉ាស្សា​នៅ​បរិវេណ​ដែល​រមួល​ក្រពើ កម្ដៅ​សាច់ដុំ និង សណ្ដូក​ជើង​ឲ្យ​ត្រង់​ដើម្បី​បំបាត់​ការឈឺចាប់។

 

៩) ឈឺខ្នង

វិធី​ដោះស្រាយ៖ ដាក់​ខ្នើយ​មួយ​នៅ​ក្រោម​ភ្លៅ ប្រសិន​បើ​អ្នក​គេង​ផ្គាប់ ឬ ដាក់​ខ្នើយ​មួយ​នៅ​ក្រោម​ជើង ប្រសិន​បើ​អ្នក​គេង​ផ្ងារ៕

 

វិធី​ងាយៗ ដោះស្រាយ​បញ្ហា​ដំណេក​៩យ៉ាង ដែល​តែង​កើត​មាន​ចំពោះ​អ្នក

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ techinsider