ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ

មនុស្ស​ចំនួន​២នាក់​បាន​ស្លាប់ និង១៦​នាក់​ផ្សេង​ទៀត​បាន​រង​របួស នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី​មួយ​កន្លែង​មាន​ឈ្មោះ​ថា «Club Blu» ស្ថិត​ក្នុង​ទីក្រុង Fort Myers រដ្ឋ Florida សហរដ្ឋអាមេរិក។ នៅ​ពេល​កើតហេតុ វេលាម៉ោង១ព្រឹក ម៉ោង​ក្នុង​តំបន់ (ត្រូវ​នឹង​ម៉ោង​១២ថ្ងៃ​ត្រង់​នៅ​កម្ពុជា) ថ្ងៃច័ន្ទ ទី២៥ ខែ​កក្កដា ឆ្នាំ២០១៦នេះ ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​ក្លឹប រួច​បើក​ការ​បាញ់​រះ​តែម្ដង។

 

ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ

 

ស្ត្រី​ជា​ម្ដាយ​ដែល​កូនស្រី​ស្ថិត​ក្នុង​ហេតុការណ៍​ខាងលើ បាន​និយាយ​នៅ​ក្នុង​វីដេអូ​លើ​បណ្ដាញ​សង្គម Twitter ថា «ខ្ញុំ​អរគុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​កូនស្រី​របស់​ខ្ញុំ​មិន​កើត​អី… ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​នាង​មិន​អី… នាង​បាន​រត់​ចេញ​ឆ្ងាយ​ពី​គ្រាប់​កាំភ្លើង ប៉ុន្តែ​មិត្តភ័ក្ដិ​របស់​នាង​ត្រូវ​បាន​បាញ់​ចំ​ជើង ហើយ​ពួក​គេ​បាន​រត់​រក​កន្លែង​មាន​សុវត្ថិភាព»។

 

 

គួរ​បញ្ជាក់​ថា នៅ​ក្នុង​ហេតុការណ៍​ខាង​លើ​នេះ ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់៕

 

 ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ

 

ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ

ជនរងគ្រោះម្នាក់​ត្រូវបាន​គេ​សង្គ្រោះ

 

ប្រែ​សម្រួល៖​សេង ឡុង
ប្រភព៖dailymail