ក្រសួងសុខាភិបាល​ហាមប្រាម​គ្រូពេទ្យ​ជា​រាជការ​ មិន​ឲ្យ​ប្រើប្រាស់​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើការ​ពិនិត្យ​ពិគ្រោះ​ជំងឺ​ឯកជន​

​ដោយ​សង្កេត​ឃើញ​ថា​ មាន​ករណី​មន្ត្រីរាជការ​កំពុង​បម្រើ​ការងារ​នៅ​ក្រសួងសុខាភិបាល​មួយ​ចំនួន​ កំពុង​ប្រើប្រាស់​ម៉ោង​ការងារ​រដ្ឋ​ មក​បម្រើ​ការងារ​ឯកជន​ ដូច​ជា​ បើក​បន្ទប់​ពិនិត្យ​ពិគ្រោះ​ជំងឺ​២៤​ម៉ោង​លើ​២៤​ម៉ោង​នោះ​ ក្រសួងសុខាភិបាល​បាន​ចេញ​លិខិតផ្លូវការ​មួយ​ច្បាប់​លេខ​០៥៤​អបស​/​ម​ព​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៦​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​វេជ្ជបណ្ឌិត​ តែ​ គុយ​ស៊ា​ង​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ ជម្រាប​មក​ឯកឧត្តម​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​,​ លោក​-​លោកស្រី​ប្រធាន​មន្ទីរពេទ្យ​ និង​មជ្ឈមណ្ឌល​ជាតិ​,​ លោក​-​លោកស្រី​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត​ ក្នុង​កម្មវត្ថុ​សំណើ​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​អង្គភាព​ និង​ច្រក​ចេញចូល​តែ​មួយ​ ស្តី​ពី​មន្ត្រីរាជការ​កំពុង​បម្រើ​ការងារ​នៅ​ក្រសួងសុខាភិបាល​ បើក​បន្ទប់​ពិនិត្យ​ ពិគ្រោះ​ជំងឺ​ឯកជន​ក្រៅ​ម៉ោង​ ។​

​លិខិតផ្លូវការ​របស់​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ "​ក្រសួង​សូម​ណែនាំ​ដល់​ប្រធាន​អង្គភាព​ទាំងអស់​ ត្រូវ​ចាត់វិធានការ​បន្ទាន់​ដាច់ខាត​ ជា​ពិសេស​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ និង​ច្រកចេញ​ ចូល​តែ​មួយ​ និង​ម្ចាស់​សេវា​ដែល​មាន​ករណី​ដូច​ខាងលើ​កើត​មាន​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ ។​ "​ ។​

ក្រសួងសុខាភិបាល​ហាមប្រាម​គ្រូពេទ្យ​ជា​រាជការ​ មិន​ឲ្យ​ប្រើប្រាស់​ម៉ោង​ការងារ​រដ្ឋ​ទៅ​ធ្វើការ​ពិនិត្យ​ពិគ្រោះ​ជំងឺ​ឯកជន​

​លើស​ពី​នេះ​ ដោយ​អះអាង​ថា​ ដើម្បី​រួមចំណែក​ពង្រឹងគុណភាព​សេវា​សុខាភិបាល​ ក្រសួងសុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​មានការ​ជំរុញ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​លេខ​០៤១​អបស​.​ម​ព​ ចុះ​ថ្ងៃ​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០១៦​ ស្តី​ពី​ការ​ចេញ​វេជ្ជបញ្ជា​ និង​លទ្ធផល​ពី​មន្ទីរពិសោធន៍​ ឬ​សេវា​អម​វេជ្ជសាស្ត្រ​របស់​ក្រសួងសុខាភិបាល​បន្ថែម​ទៀត​ផង​ដែរ​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ក្រសួងសុខាភិបាល​មិន​បាន​ចែង​បញ្ជាក់​អំពី​ទោសទណ្ឌ​ត្រូវ​អនុវត្តន៍​ទៅ​លើ​គ្រូពេទ្យ​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​សារាចរ​ណែនាំ​របស់​ខ្លួន​នោះ​ឡើយ​ ៕​

Related