យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​

6 Videos


ពិធីការិនីអ្នកនាង យុគ ចិន្តា ថ្មីៗនេះបានឆ្លៀតពេលពីការងារសិល្បៈមកធ្វើបុណ្យ ធ្វើទាន ដោយអ្នកនាងបានហែទៀនវស្សាទៅកាន់វត្តគល់ទទឹង និងថែមទាំងមានពិធីរាប់បាទព្រះសង្ឃ ចំនួន ២០០ អង្គផងដែរ ។ អ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាព និង សរសេរសារនៅក្នុង បណ្តាញសង្គមរបស់នាងថា «ហែទៀនវស្សា និង រាប់បាត្រព្រះសង្ឃ ២០០ អង្គនៅវត្តគល់ទទឹង! សូមជូនបុណ្យកុសលដល់អ្នកទាំងអស់គ្នាផង»

យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​

P9

យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​

ក្រៅពីពិធីរាប់បាត្រដល់ព្រះសង្ឃ និង សំពះ ព្រះហើយនោះអ្នកនាង យុគ ចិន្តា ក៏បានជួយធ្វើការងារក្នុងវត្តផងដែរដូចជាជួយលាងចានយា យជីជាដើម ។ យោងតាមរូបភាពបង្ហាញឱ្យឃើញថា ពិធីការិនីរូបនេះបានបង្ហាញនូវទឹកមុខសប្បាយរីក រាយ និងជ្រះថ្លានៅក្នុងការធ្វើបុណ្យទាន ។

យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​

យុគ ចិន្តា បច្ចុប្បន្ននេះក្រៅពីជាពិធីការិនីល្បីឈ្មោះហើយនោះគេតែងតែសង្កេតឃើញ នាងធ្វើការងារមនុស្សធម៌ផងដែរហើយជាពិសេសថ្មីៗនេះក្នុងនាមជាពុទ្ធសាសនិកអ្នកនាងថែមទាំងគោរពប្រណិប័តន៍នូវព្រះពុទ្ធសាសនាដោយនាងចេះធ្វើបុណ្យទានដូចដែលយើងបានឃើញនៅក្នុងទង្វើខាងលើនេះស្រាប់ ។

យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​

តាមរយៈសកម្មភាពខាងលើនេះមានអ្នក Comment ជាច្រើនបានកោតសរសើរអំពីសណ្តា នចិត្តរបស់ពិធីការិនីល្បីឈ្មោះរូបនេះដែលចេះធ្វើបុណ្យទានដោយអ្នកខ្លះបានសរសើរថា បង ស្រីខំធ្វើបុណ្យទៅជាតិនេះស្អាតហើយ ជាតិក្រោយបងស្រីនឹងបាន ស្អាតលើសជាតិនេះទៅ ទៀត ជូនពរបានបុណ្យឱ្យច្រើនៗ នឹងបានស្អាតគ្រប់ពេល ៕ យ៉ានុ

យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​យុគ ចិន្តា ជ្រះថ្លា​ក្នុង​ការធ្វើ​បុណ្យទាន​