​តួកគី​បញ្ជារ​​​​​​បិទ​​អង្គការ​ និង​សាលា​​​​​ជាង​២០០០​កន្លែង​​​​​​​​ ​រួម​ទាំង​នៅ​​កម្ពុជា​ផង

ប្រធានាធិបតីតួកគី សម្រេចបិទសាលាឯកជនរាប់រយ អង្គការ និងស្ថាប័នជាច្រើនកន្លែងទៀតនៅទូទាំងប្រទេសតួកគី ដែលគេសង្ស័យជាប់ពាក់ព័ន្ធនឹងមេដឹកនាំរដ្ឋប្រហាររបស់បព្វជិត  Fehullah Gulen នៅសហរដ្ឋអាមេរិក។

​តួកគី​បញ្ជារ​​​​​​បិទ​​អង្គការ​ និង​សាលា​​​​​ជាង​២០០០​កន្លែង​​​​​​​​ ​រួម​ទាំង​នៅ​​កម្ពុជា​ផងប្រធានាធិបតីតួកគី Erdogan

អនុក្រឹត្យនេះចេញដោយប្រធានាធិបតីតួកគីផ្ទាល់ គឺលោក Recep Tayyip Erdogan ជាលើកដំបូងចាប់តាំងពីប្រកាសរដ្ឋដាក់ក្នុងភាពអាសន្នកាលពីសប្ដាហ៍មុន។ លោកបានបញ្ជាឲ្យបិទសាលាឯកជនចំនួន ១ ០៤៣កន្លែង, អង្គការសប្បុរសធម៌ និងមូលនិធិ ១ ២២៩កន្លែង, ១៩ សហជីព, ១៥សាកលវិទ្យាល័យ និងឱសថស្ថាន ៣៥កន្លែង។ ក្នុងប្រកាសដដែល អគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជាលោក Ilhan Tug ក៏បានស្នើឲ្យបិទសាលាបឋមសិក្សា វិទ្យាល័យ និងសកលវិទ្យាល័យហ្សាម៉ាន់ នៅភ្នំពេញដែរ តែរដ្ឋាភិបាលកម្ពុជាកំពុងពិចារណា។

សូមបញ្ជាក់ថា រដ្ឋាភិបាលតួកគី បានចោទប្រកាន់លោក Gulen ថាជាមេខ្លោងនៅពីក្រោយព្រឹត្តិការណ៍រដ្ឋប្រហារផ្ដួលរំលំប្រធានាធិបតី Erdogan កាលពីសប្ដាហ៍មុន តែមិនបានសម្រេច និងបានចាប់ខ្លួនទាហានជាច្រើនពាន់នាក់។ ទោះជាយ៉ាងណា ប្រទេសសម្ព័ន្ធមិត្តរបស់តួកគី  មានអាមេរិក និងអឺរ៉ុប បានប្រតិកម្មខ្លាំងៗ ចំពោះការបង្ក្រាបដ៏ព្រៃផ្សៃរបស់រដ្ឋាភិបាលតួកគីផងដែរ៕

ប្រភព៖ sabay

  • ​តួកគី​បញ្ជារ​​​​​​បិទ​​អង្គការ​ និង​សាលា​​​​​ជាង​២០០០​កន្លែង​​​​​​​​ ​រួម​ទាំង​នៅ​​កម្ពុជា​ផង已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: