ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ

មនុស្សចំនួន២នាក់បានស្លាប់ និង១៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍បាញ់ប្រហារនៅក្លឹបរាត្រីមួយកន្លែងមានឈ្មោះថា «Club Blu» ស្ថិតក្នុងទីក្រុង Fort Myers រដ្ឋ Florida សហរដ្ឋអាមេរិក។ នៅពេលកើតហេតុ វេលាម៉ោង១ព្រឹក ម៉ោងក្នុងតំបន់ (ត្រូវនឹងម៉ោង១២ថ្ងៃត្រង់នៅកម្ពុជា) ថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ ខ្មាន់កាំភ្លើងបានចូលទៅក្នុងក្លឹប រួចបើកការបាញ់រះតែម្ដង។

ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ

ស្ត្រីជាម្ដាយដែលកូនស្រីស្ថិតក្នុងហេតុការណ៍ខាងលើ បាននិយាយនៅក្នុងវីដេអូលើបណ្ដាញសង្គម Twitter ថា «ខ្ញុំអរគុណដល់ព្រះជាម្ចាស់ ដែលកូនស្រីរបស់ខ្ញុំមិនកើតអី… ខ្ញុំពិតជាសប្បាយចិត្តណាស់ដែលនាងមិនអី… នាងបានរត់ចេញឆ្ងាយពីគ្រាប់កាំភ្លើង ប៉ុន្តែមិត្តភ័ក្ដិរបស់នាងត្រូវបានបាញ់ចំជើង ហើយពួកគេបានរត់រកកន្លែងមានសុវត្ថិភាព»។

គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យម្នាក់៕

ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះជនរងគ្រោះម្នាក់ត្រូវបានគេសង្គ្រោះ

ប្រភព៖ sabay

  • ផ្ទុះ​ការ​បាញ់​រះ​ស្លាប់​និង​របួស​ជិត​២០​នាក់ នៅ​ក្លឹប​រាត្រី​មួយក្នុង​រដ្ឋ Florida ប៉ុន្មានម៉ោង​មុន​នេះ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: