Coutinho ​សរសើរ​កីឡាករ​ថ្មី​ Liverpool ម្នាក់​ថា​ “រត់​លឿន”

Philippe Coutinho ​តារា​ឆ្នើម​ក្រុម​ហង្ស​ក្រហម​ Liverpool បាន​សរសើរ​មិត្ត​រួម​ក្រុម​ថ្មី​របស់​ខ្លួន​ Sadio Mane ​ថា​ជា​កីឡាករ​ម្នាក់​ ដែល​មាន​ល្បឿន​លឿន និង​​លេង​បាន​ល្អ​ណាស់។

 

Coutinho ​សរសើរ​កីឡាករ​ថ្មី​ Liverpool ម្នាក់​ថា​ “រត់​លឿន”

Philippe Coutinho ​​ខ្សែ​បម្រើ​ក្រុម​ Liverpool ថត​ជាមួយ​អ្នកគាំទ្រ

 

Mane ​​ផ្ទេរ​ពី​ក្លឹប​ Southampton ​ទៅ​កីឡដ្ឋាន​ Anfield កាល​ដើម​ខែ​កក្កដា​នេះ​​តម្លៃ​៣៤​លាន​ផោន។ ខ្សែ​បម្រើ​ជម្រើស​ជាតិ​សេណេហ្គាល់​វ័យ​២៤​ឆ្នាំ​ បាន​ចូល​លេង​មិត្ត​ភាព​​​ចាប់​ដៃ​គូ​ជាមួយ​ Coutinho ១​ប្រកួត​មក​ហើយ​ ​ពេល​ឈ្នះ​​ Wigan ២-០។

 

ខ្សែ​​បម្រើ​ប្រេស៊ីល​ (Coutinho) បាន​​ប្រាប់​ដល់​វិបសាយ​ក្លឹប​ថា៖ “វា​ជា​ការ​លេង​ដ៏​ល្អ​បំផុត​មួយ​ជាមួយ​ Mane កាល​ប្រកួត​កន្លង​ទៅ។ ប៉ុន្តែ​អ្វី​ដែល​​ភ្ញាក់​ផ្អើល​គឺ គាត់​លឿន​ណាស់។ នោះ​ជា​រឿង​ល្អ​ណាស់ ព្រោះ​យើង​ត្រូវ​ការ​ដូច​នេះ​ក្នុង​ការ​ប្រកួត។ គ្រប់​គ្នា​​សប្បាយ​ចិត្ត​ណាស់​ជាមួយ​គាត់។ គាត់​ជា​មនុស្ស​ល្អ និង​ជា​កីឡាករ​ល្អ​បំផុត​​ម្នាក់”។

 

Coutinho ​សរសើរ​កីឡាករ​ថ្មី​ Liverpool ម្នាក់​ថា​ “រត់​លឿន”

Sadio Mane ខ្សែ​បម្រើ​ថ្មី​ក្រុម​ Liverpool ​ស៊ីញេ​លើ​អាវ​អ្នកគាំទ្រ

 

Coutinho ​សរសើរ​កីឡាករ​ថ្មី​ Liverpool ម្នាក់​ថា​ “រត់​លឿន”

 

Coutinho ​សរសើរ​កីឡាករ​ថ្មី​ Liverpool ម្នាក់​ថា​ “រត់​លឿន”

 

Liverpool ​បច្ចុប្បន្ន​កំពុង​​ហ្វឹកហាត់​នៅ​រដ្ឋ​ California​ សហរដ្ឋ​អាមេរិក ​​ដើម្បី​ត្រៀម​ខ្លួន​​​ប៉ះ​ Chelsea ​នៅ​ពាន​រង្វាន់​មិត្តភាព​ International Champions Cup នា​កីឡដ្ឋាន​ Rose Bowl ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​កក្កដា​ខាង​មុខ​នេះ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ liverpoolfc