អ្នក​គ្រូ​ល្មោភកាម​ផ្ញើ​សារ​បបួល​សិស្ស​ប្រុស​ខ្លួន​ឯង​រួម​ភេទ ប៉ុន្តែ​ត្រូវ​ស្ពឹក​មុខ​ជាមួយ​នឹង​ការ​ឆ្លើយ​តប​វីញ​ថា …

បើយោងតាមការចុះផ្សាយរបស់ បានឲ្យដឹងថា អ្នកគ្រូល្មោភកាមអាយុ ២១ ឆ្នាំម្នាក់ដែលមានឈ្មោះថា Stephannie Figueroa ដែលត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនក្បាច់គុណ ការ៉ាតេ នៅសាលារៀន Next Gen Martial Arts ត្រូវបានចាប់ខ្លួន ក្រោយបែកធ្លាយករណីនាងផ្ញើសារបបួលសិស្សប្រុសវ័យក្មេងរបស់ខ្លួនរួមភេទ។

Stephannie Figueroa, 6/19/95, Karate Instructor at Next Gen Martial Arts. Arrested: soliciting a minor/Lewd act

— Orlando Police (@OrlandoPolice)

បើយោងទៅតាមសារឆ្លើយឆ្លងរវាងគ្រូ និងសិស្សបានបង្ហាញថា អ្នកគ្រូរូបនោះបានផ្ញើរូបថតអាក្រាតរបស់ខ្លួន និងអញ្ជើញសិស្សប្រុសរូបនោះទៅចូលរួមពិធីខួបកំណើតគម្រប់ ២១ ឆ្នាំរបស់ខ្លួន ដោយបានបញ្ជាក់ថា គ្មាននរណាទៅក្រៅពីរូបគេនោះទេ។ ជាងនេះទៅទៀតអ្នកគ្រូរូបនោះក៏បានផ្ញើសារបន្ថែមថា “ខ្ញុំចង់រួមភេទជាមួយអ្នក (I want to have sex with you)” ។

ប៉ុន្តែក្មេងប្រុសរូបនោះបែរជាឆ្លើយតបសារមួយយ៉ាងខ្លីតែល្មមធ្វើឲ្យអ្នកគ្រូរបស់គេស្ពឹកមុខថា ” OK IDC” ដែលមានន័យថា បាទ ខ្ញុំអត់ខ្វល់ទេ (IDC = I don’t care) ។ បន្ទាប់មកសារឆ្លើយឆ្លងនេះក៏ត្រូវបានមើលឃើញដោយឪពុកម្ដាយរបស់ក្មេងប្រុសនោះ ដែលធ្វើឲ្យពួកគាត់បានដាក់ពាក្យប្ដឹងអ្នកគ្រូល្មោភកាមរូបនោះទេម្ដង” ៕

  • អ្នក​គ្រូ​ល្មោភកាម​ផ្ញើ​សារ​បបួល​សិស្ស​ប្រុស​ខ្លួន​ឯង​រួម​ភេទ ប៉ុន្តែ​ត្រូវ​ស្ពឹក​មុខ​ជាមួយ​នឹង​ការ​ឆ្លើយ​តប​វីញ​ថា …已关闭评论
  • 23 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: