លោកគ្រូ​ពេទ្យ​! ខ្ញុំ​មាន​ផ្ទៃពោះ​៧​ខែ​ហើយ តើ​ខ្ញុំ​អាច​រួម​ភេទ​បាន​ទៀត​ទេ​?

លោកគ្រូ​ពេទ្យ​! ខ្ញុំ​មាន​ផ្ទៃពោះ​៧​ខែ​ហើយ តើ​ខ្ញុំ​អាច​រួម​ភេទ​បាន​ទៀត​ទេ​?


លោកគ្រូ​ពេទ្យ​! ខ្ញុំ​មាន​ផ្ទៃពោះ​៧​ខែ​ហើយ តើ​ខ្ញុំ​អាច​រួម​ភេទ​បាន​ទៀត​ទេ​?

​ជា​ការពិត​ណាស់ ស្ត្រី​មួយ​ចំនួន អាច​នឹង​កើន​ចំណង់​ផ្លូវភេទ ទោះបីជា​នាង មាន​ទម្ងន់​ច្រើន​ខែ​ហើយ​ក៏​ដោយ​។ យ៉ាងណាមិញ បើ​អ្នក និង​កូន​មាន​សុខភាព​ល្អ អ្នក​នៅ​តែ​អាច​រួម​ភេទ​បាន​ទៀត ប៉ុន្តែ អ្នក​ត្រូវ​តែ​អនុវត្ត​ការ​រួមភេទ ដែល​មាន​សុវត្ថិភាព ហើយ​ត្រូវ​ប្រុងប្រយ័ត្ន ចំពោះ​កាយវិការ និង​ការប្រើ​កម្លាំង​ខ្លាំងៗ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា អ្នក​មិន​អាច​រួម​ភេទ​បាន​នោះ​ទេ ទោះបីជា​ក្នុង​ត្រីមាស​ទី​មួយ ឬ​ត្រីមាស​ទី​ពីរ​ក្តី ប្រសិនបើ​អ្នក ស្ថិតក្នុង​ស្ថានភាព ដូចខាងក្រោម​នេះ ៖

•​    ​សុក​បាំង ឬ​គ្របពីលើ​មាត់ស្បូន ពីព្រោះ ពេល​រួមភេទ វា​អាច​ធ្វើ​គ្រោះថ្នាក់​ដល់​សុក បាន​យ៉ាង​ងាយ​បំផុត​
•​    ​មាន​ធ្លាក់ឈាម​ជាប់​រហូត​
•​    ​កំពុង​មាន​ជំងឺ​
•​    ​អ្នក​ប្រឈម​នឹង​ការ​សម្រាលកូន​មុន​ថ្ងៃ​កំណត់ ឬ​មាន​ជំងឺ​ប្រចាំកាយ​ណាមួយ ដែល​គ្រូពេទ្យ​ប្រាប់​ឲ្យ​ប្រុងប្រយ័ត្ន​៕

​ប្រភព ៖ Baby Center
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។