ឱ ! លោកឪពុកខ្ញុំ ៖ នារីម្នាក់ដើរថតមនុស្សគ្មានផ្ទះសម្បែង ជាង ១០ ឆ្នាំ ប្រទះឃើញឪពុកក្នុងចំណោមនោះដែរ (វីដេអូ)

រឿងរ៉ាវដ៏មិនគួរឱ្យជឿមួយ របស់នាង ដាយអាណា គីម (Diana Kim) ជនជាតិកូរ៉េខាងត្បូង ដែលធ្លាប់រស់នៅជាមួយឪពុកដែលជាជាងថតរូបនៅលើកោះ Maui (ជាចំណែកមួយនៃកោះហាវ៉ៃ) ។ ថ្ងៃមួយឪពុកម្តាយរបស់នាងបានសម្រេចចិត្តចែកផ្លូវគ្នា នាងក៏ទៅស្នាក់អាស្រ័យនៅផ្ទះញាតិផៅ ។

ក្រោយមកឪពុកបស់នាងក៏បានឃ្លាតពីនាង ដោយមិនដឹងពនេចរទៅទីណាឡើយ ។ ឆ្នាំ ២០០៣ នាងចាប់ផ្តើមសិក្សាជាជាងថតតូប តាមគន្លងឪពុក និង ដើរថតយករូបភាពមនុស្សគ្មានផ្ទះសម្បែង ។

មកដល់ឆ្នាំ ២០១២ នាង គីម បានពិនិត្យមើលរូបថត ដែលថតពីប្រជាជនគ្មានជម្រកផ្ទះ ភ្លាមនោះនាងភ្ញាក់ផ្អើលសឹងតែសន្លប់ នៅពេលឃើញឪពុករបស់ខ្លួន ក៏ជាជនគ្មានផ្ទះសម្បែងដូចទុគត៌ជនដទៃទៀតដែរ ។

នាង ដាយអាណា គីម និយាយថា «នាងខ្ញុំបានចំណាយពេលជាច្រើនសប្តាហ៍ ក្នុងការចេញតាមរកឪពុក ។ មិនយូរប៉ុន្មាន នាងក៏បានជួបឪពុកដូចក្តីប្រាថ្នា ប៉ុន្តែ ពុទ្ធោ ! ផ្ទៃមុខគាត់ជ្រីវជ្រួញអ្វីម៉្លេះ សភាពដងខ្លួនហាក់ទ្រុឌទ្រោម និង មិនព្រមនិយាយស្តីអ្វីទាំងអស់ ប្រៀបដូចមនុស្សមានអាការរោគចិត្ត» ។

នៅឆ្នាំ ២០១៤ គាត់ត្រូវបានយកមកព្យាបាលរោគចិត្ត ១ ឆ្នាំ ក៏បានចាប់ផ្តើមធូរស្បើយ ល្អឡើងវិញ រួចក៏ត្រឡប់ទៅស្រុកកំណើតជាមួយគ្នាវិញ ៕

ប្រភពៈ matenak


ឱ ! លោកឪពុកខ្ញុំ  ៖ នារីម្នាក់ដើរថតមនុស្សគ្មានផ្ទះសម្បែង ជាង ១០ ឆ្នាំ ប្រទះឃើញឪពុកក្នុងចំណោមនោះដែរ (វីដេអូ)

លោក សុខ ទូច ទៅចូលរួមពិធីបញ្ចុះសពមិត្តភក្តិរបស់លោក ជាលើកចុងក្រោយ

ឱ ! លោកឪពុកខ្ញុំ  ៖ នារីម្នាក់ដើរថតមនុស្សគ្មានផ្ទះសម្បែង ជាង ១០ ឆ្នាំ ប្រទះឃើញឪពុកក្នុងចំណោមនោះដែរ (វីដេអូ)

សពលោកបណ្ឌិត កែម ឡី ត្រូវបញ្ចុះនៅព្រឹកនេះ