មេក្រុម Al-Qaeda បង្គាប់​ឲ្យ​សកម្មប្រយុទ្ធ​របស់ខ្លួន​ចាប់​ជនបរទេស​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដោះដូរ​អ្នកទោស​


​គេហទំព័រ SITE បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦​ម្សិលមិញ​ឲ្យ​ដឹងថា មេដឹកនាំ​ក្រុម​អាល់​កេ​ដា (Al-Qaeda) ឈ្មោះ Ayman al-Zawahiri ជនជាតិ​អេ​ហ្សុ​ី​ប ដែល​គេ​ជឿជាក់ថា​កំពុង​សំងំ​លាក់ខ្លួន​នៅ​តំបន់​ព្រំប្រទល់​រវាង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប្រទេស​ប៉ា​គី​ស្ថាន​នោះ បានធ្វើការ​អំពាវនាវ​តាម Video Clip មួយ​បង្គាប់​ឲ្យ​សកម្មប្រយុទ្ធ​របស់ខ្លួន​ចាប់​ក្រុម​ជនជាតិ​បស្ចិមប្រទេស​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​យក​ពួកគេ​ទាំងនោះ​ដោះដូរ​ជាមួយ​ក្រុម​យុទ្ធជន​មូ​ស្លុ​ី​ម Jihad ច្រើន​នាក់​ដែល​ត្រូវបាន​ជាប់ឃុំ​ខ្លួន ។​

មេក្រុម Al-Qaeda បង្គាប់​ឲ្យ​សកម្មប្រយុទ្ធ​របស់ខ្លួន​ចាប់​ជនបរទេស​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដោះដូរ​អ្នកទោស​

ក្រុម Al-Qaeda គឺជា​ក្រុម​សកម្មប្រយុទ្ធ​អុ​ី​ស្លាម​មួយ​បង្កើតឡើង​នា​ឆ្នាំ​១៩៨៨ ដោយមាន​មេដឹកនាំ​ឈ្មោះ Osama bin Laden ។ ក្រោយ​ការស្លាប់​របស់ Osama bin Laden ពី​អំឡុង​ឆ្នាំ​២០១១ ក្រុម​នេះ​ត្រូវបាន​ដឹកនាំ​បន្ត​ដោយ​ជនជាតិ​អេ​ហ្សុ​ី​ប​ឈ្មោះ Ayman al-Zawahiri ទល់​សព្វថ្ងៃ ៕

មេក្រុម Al-Qaeda បង្គាប់​ឲ្យ​សកម្មប្រយុទ្ធ​របស់ខ្លួន​ចាប់​ជនបរទេស​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដោះដូរ​អ្នកទោស​មេក្រុម Al-Qaeda បង្គាប់​ឲ្យ​សកម្មប្រយុទ្ធ​របស់ខ្លួន​ចាប់​ជនបរទេស​ធ្វើជា​ចំណាប់ខ្មាំង ដើម្បី​ដោះដូរ​អ្នកទោស​

Related