ការប្រកួតរវាង Man Utd និង Man City ត្រូវបានផ្អាក

ការប្រកួតមុនបើករដូវកាលរវាងក្រុម Manchester United និង Manchester City ត្រូវបានលុបចោលត្រឹមតែរយៈពេលប៉ុន្មានម៉ោងនៅមុនពេលការប្រកួតចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទនេះ ក្រោយពីការធ្លាក់ភ្លៀងយ៉ាងខ្លាំងបានធ្វើឲ្យទីក្រុងប៉េកាំងមិនមានសុវត្ថិភាព។ លោក Ferran Soriano ប្រធានប្រតិបត្តិរបស់ក្លិប Manchester City បានឲ្យដឹងថា៖ «ការធ្លាក់ភ្លៀងយ៉ាងខ្លាងនេះបានធ្វើឲ្យវាមិនមានសុវត្ថិភាពក្នុងការលេងនៅលើទីលាន»។

541544_img

ក្រុមអ្នករៀបចំការប្រកួតយុទ្ធនាការដណ្តើមពាន International Challenge Cup ដែលក៏មានក្រុម Borussia Dortmund ដែរនោះ បានប្រកាសថា ការប្រកួតនេះត្រូវបានលុបចោលដោយសារតែសុវត្ថិភាពកីឡាករ។ មន្ត្រីរៀបចំការប្រកួតបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លក្ខខណ្ឌដែលធ្លាប់មានបទពិសោធក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី១៩ ខែកក្កដា និងថ្ងៃទី២០ ខែកក្កដា ត្រូវបានចាត់ទុកថា ជាលក្ខខណ្ឌអាកាសធាតុមិនធម្មតាក្នុងរដ្ឋធានីរបស់ចិនមួយនេះ»។

ការប្រកួតរវាងក្រុមទាំងត្រូវបានគ្រោងរៀបចំឡើងនៅម៉ោង៦:៣០ល្ងាច (ម៉ោងនៅកម្ពុជា) ប៉ុន្តែ ត្រូវបានលុចចោល ខណៈដែលមិនមានការប្រកាសពីការកំណត់កាលបិរច្ឆេទថ្មីឡើយ។ អ្នកចាត់ការទូទៅរបស់ក្លិបទាំងពីរគឺលោក Jose Mourinho របស់ Man United និងលោក Pep Guardiola របស់ Man City សុទ្ធសឹងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យថា ពួកគេបារម្ភពីស្ថានភាពទីលាន ក្រោយពីមានទឹកជំនន់ជុំវិញទីក្រុងប៉េកាំង៕

The post ការប្រកួតរវាង Man Utd និង Man City ត្រូវបានផ្អាក appeared first on CamboSport.