Higuain ផ្ទេរពី Napoli ទៅ Juventus ជាផ្លូវការ

បានឆ្លងកាត់ការ​ពិនិត្យ​សុខភាពរួចរាល់ និងចុះកុងត្រារយ:ពេល 4ឆ្នាំជាផ្លូវការ ក្នុងទឹកប្រាក់94លានយ៉ូរូ សំរាប់ការផ្លាស់មកកាន់ក្លឹប Juventus ជើងឯក Calcio Series A 2015-2016 នេះដោយយោងតាម​សារពត៌មានក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយ។

1
(2015-2016 គឺជា Top Scorer ក្នុង 38ប្រកួត រកគ្រាប់បាល់បាន 36គ្រាប់)

ការត្រៀមរៀបចំផ្ទេរ Paul Pogba ទៅកាន់ក្លឹបដើមគឺ Man.United ក្នុងតម្លៃ​កំនត់​ត្រាពិភពលោក120លានយូរ៉ូ គឺបានត្រួសត្រាយផ្លូវផ្នែកហិរញ្ញវត្តុសំរាប់​ក្លឹបនាំយក​អតីតកីឡាករក្លឹបស្តេចស Real Madrid រូបនេះមកចូលរួមជាមួយក្លឹប Juventus និង ផ្តល់តម្លៃពលកម្មនឿយហត់ប្រមាណជា 8លានយូរ៉ូក្នុង១ឆ្នាំដល់ Higuain ផងដែរ។

ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Turin ប្រទេសអ៊ីតាលីរូបនេះ បានបពា្ចប់​កី្តសុបិន្ត​របស់ក្លឹបកាំភ្លើងធំ Arsenal , Liverpool and Atletico Madrid ក៏ចង់បាន​ខ្សែប្រយុទ្ធ​ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលរកគ្រាប់បាល់បានច្រើនជាងគេគឺ36គ្រាប់​នៅ​​ ​Serie A កាលពីរដូវកាលមុនផងដែរ ប៉ុន្តែបានត្រឹមតែជួយអោយក្លឹប Napoli ទទួលបានចំណាត់ថ្នាក់ត្រឹមលេខ ២កាលពីរដូវកាល 2015-2016។

2
(Coppa America 2016 Higuainជួយអោយអាហ្សង់ទីនបានត្រឹមជើងឯករង)

Higuainសំរាប់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញ គាត់បានត្រឹមតែជួយអោយក្រុម ត្រឹមជាជើងឯករង World Cup 2014, និង រងជើងឯក Coppa America ពីរឆ្នាំជាប់គ្នា គឺ 2015 & 2016 ផងដែរ។

ប្រភព:Mirror
អត្ថបទ:បូលីន

The post Higuain ផ្ទេរពី Napoli ទៅ Juventus ជាផ្លូវការ appeared first on CamboSport.