សឿន ផាន​ផា​ភួង ជីវិតក្រៅឆាក​និង​សំដែង​ខុសគ្នា​

6 Videos


នៅក្នុងជីវិតសិល្បៈ សឿន ផានផាភួង ច្រើនសំដែងជាតួអង្គប្រពន្ធចុងគេតែបើជិវិតពិតនៅក្រៅឆាកវិញនាងអះអាងថានឹងមិនដើរតាមគន្លងនោះទេគឺសុខចិត្តយកពោះម៉ាយមានអាយុច្រើនមិនយក ឡើយប្តីគេ ។

សឿន ផាន​ផា​ភួង ជីវិតក្រៅឆាក​និង​សំដែង​ខុសគ្នា​

P9

សឿន ផាន​ផា​ភួង ជីវិតក្រៅឆាក​និង​សំដែង​ខុសគ្នា​

កញ្ញា សឿន ផានផាភួង ធ្លាប់សំដែងបាន ប្រមាណជិត៣០រឿងមកហើយ ដែលភាគច្រើននាងទទួលបានតួអង្គ ជាប្រពន្ធចុងគេជាប់រហូត ។តែនាងចាត់ទុកថានោះគ្រាន់ជា ការសំដែងក្នុងសាច់ រឿងប៉ុណ្ណោះបើចំពោះឆាកជីវិតពិតវិញគឺមិនអាចធ្វើបែបនោះឡើយហោចណាស់ក៏សុខចិត្តយកពោះ ម៉ាយទោះអាយុច្រើនក្តីក៏ប្រសើរជាងយកប្តីគេដែរ ។

សឿន ផាន​ផា​ភួង ជីវិតក្រៅឆាក​និង​សំដែង​ខុសគ្នា​

សឿន ផានផាភួង បានបដិសេធចំពោះពាក្យចចាមអារាមដែលលេចឮថា នាងមានទាក់ទងចំណងស្នេហាជាមួយមន្ត្រីរាជរដ្ឋាភិបាលម្នាក់មានឋានៈជារដ្ឋលេខាធិការដែល បុរសម្នាក់នោះ គឺមានប្រពន្ធមានកូនរួចទៅហើយ ។

សឿន ផាន​ផា​ភួង ជីវិតក្រៅឆាក​និង​សំដែង​ខុសគ្នា​

តារាសម្តែងវ័យ២៩ឆ្នាំ រូបនេះ បានអះអាង ថា នាងមិនបានបង្កាត់ភ្លើងស្នេហ៍ជាមួយលោករដ្ឋលេខាធិការសម្បូរលុយណាម្នាក់នោះទេ ហើយក៏មិនដែលបានស្គាល់មន្ត្រីមានតួនាទីម្នាក់នោះដែរ ។ ប៉ុន្តែបើនិយាយថា មានបុរសតាមសុំស្រឡាញ់ នាងគឺពិតជាមានមែនដែលក្នុងចំណោមអ្នកទាំងនោះ នាងមិនបានទទួលយកទេ ពីព្រោះបុរសទាំងនោះភាគច្រើនគឺជាប្តីគេ នាងមិនចង់មានឈ្មោះថាជាស្រីដណ្តើមយកប្តីគេ ហើយម្យ៉ាងទៀតគឺខ្លាចទឹកអាស៊ីដណាស់ ។

សឿន ផាន​ផា​ភួង ជីវិតក្រៅឆាក​និង​សំដែង​ខុសគ្នា​

សឿន ផាន ផាភួង បានបញ្ជាក់ថា ចំពោះគូអនាគតនាងមិនរើសពេកទេបើ ទោះបីជាមានវ័យចំណាស់ ឬអាយុ ៥០ ឆ្នាំ ឬ ពោះម៉ាយ ក៏នាងមិនប្រកាន់ដែរ គឺជៀសតែជាប្តីគេ នោះ គឺនាងធ្វើមិនបានជាដាច់ខាត ៕

                                                                   ដេវីត