ការ​ប្រ​កួត​រូប​ថតតាម ​online​ ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាង​សម្បើម មក​ដល់​ទៀត​ហើយ

សម្រាប់​អ្នក​ចូល​ចិត្ត​ថតរូប អ្នកទើបនឹងចាប់ផ្តើមរៀនថតរូប និងអ្នកថតរូបអាជីពត្រៀម​បង្ហាញសមត្ថភាពថតរូបរបស់ខ្លួន​ដើម្បីឈ្នះរង្វាន់យ៉ាងច្រើនពីកម្មវិធី​ប្រ​កួត​រូប​ថតតាម ​online- Big Photography Challenge 2016។

ការប្រកួតចាប់ផ្តើមនៅថ្ងៃ​ទី​២៥​ ខែ​កក្កដា​នេះ កម្មវិធី​នេះ​ក៏​ជាការត្រៀម និង​ជ្រើស​រើស​អ្នក​ចូល​រួម​សម្រាប់​ព្រឹត្តិ​ការណ៍​ Canon PhotoMarathon ឆ្នាំ​២០១៦ ​ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៩​ ខែ​តុលា​​ខាងមុននេះដែរ​។

ការ​ប្រ​កួត​រូប​ថតតាម ​online​ ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​​ដើម្បី​ឈ្នះ​រង្វាន់​យ៉ាង​សម្បើម មក​ដល់​ទៀត​ហើយ

Big Photography Challenge 2016 នេះ​ជា​ការ​ប្រ​កួត​លើក​ទី​២​ ដែល​រៀប​ចំ​ដោយ​ i-Qlick ក្រោម​ការ​ឧ​ប​ត្ថម្ភ​ពី​ QB និង Hong​ Leong​ Bank​ ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ដល់​អ្នក​ស្រ​លាញ់​ការ​ថត​រូប​ ដើម្បី​បង្ហាញ​សម្ថភាព​របស់​ខ្លួន​ និង​ថែម​ទាំង​ឈ្នះ​រង្វាន់ដ៏សម្បើមជាច្រើន​ទៀត​ រួម​មាន កាមេរ៉ា​ Canon​ EO55 mm,​ កាមេរ៉ា​ Canon​ PowerShort ​N​ និង ឧបករណ៍សម្រាប់​ដាក់​សំ​ភារៈ​ថត​រូប​ជា​ច្រើន​ឈុត​ទៀត។​

ប្រ​ធាន​បទ​ប្រ​កួត៖
ការ​ប្រ​កួត​នេះ​នឹង​ផ្តោត​សំ​ខាន់​លើ​៤​ប្រធាន​បទ ​ដែល​ក្នុង​មួយ​ប្រ​ធាន​បទ​មាន​កម្រិត​ប្រកួត​ពីរ​បន្ថែម​ទៀត​។​ អ្នក​ចូល​រួម​មាន​សិទ្ធិជ្រើស​រើស​ប្រ​ធាន​បទ​មួយ​ណា​ក៏​បាន​ ប៉ុន្តែ​ដើម្បី​មាន​ភាគ​រយ​ជាប់​ច្រើន​ អ្នក​គួរ​តែ​ចូល​រួម​គ្រប់​ប្រ​ធាន​បទ។
​១​.«ភាពឆ្ងាញ់» ឬ​ “Delicious”​
​២​.«ពណ៌​ធម្មជាតិ​» ឬ​ “Wild Colour”​
​៣​.«នាំគ្នាធ្វើការ!» ​ឬ​ “Let’s Work Out!”​
​៤​.«រូបភាពតាមដងផ្លូវ» ឬ​ “Street”​

សម្រាប់​ប្រ​ធាន​បទ​ទាំង​អស់​នេះ​(រួម​ទាំង​កម្រិត​ប្រ​កួត​នី​មួយៗ​ផង)​ នឹង​ត្រូវ​ពន្យល់​តាម​រយៈ​វីដេអូ​ដើម្បី​ឲ្យ​អ្នក​ចូល​រួម​កាន់​តែ​យល់​ច្បាស់។​ ពិន្ទុ​នឹង​ផ្តល់​ឲ្យ​តាម​លំ​ដាប់​ចាប់​ពី​ការ​ចូល​រួម​ដំ​បូង​ ដំ​ណាក់​កាល​ជ្រើស​រើស​ដោយ​គណៈវិនិច្ឆ័យ​ និង​ចុង​ក្រោយ​គឺ​ការ​បោះ​ឆ្នោត​ពី​មហា​ជន។

លក្ខខណ្ឌ​ដើម្បី​ឈ្នះ​រង្វាន់​៖
វិធី​ទី​១៖​ ទទួល​បាន​ពិន្ទុ​ដោយ​ការ​ចូល​រួម​ឲ្យ​បាន​ច្រើន​ប្រ​កួត​និង​កម្រិត។​ អ្នក​នឹង​ទទួល​បាន​ពិន្ទុ​កាន់​តែ​ច្រើន​ប្រ​សិន​បើ​រូប​របស់​អ្នក​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណៈ​វិនិច្ឆ័យ​ និង​ដោយ​ការ​បោះ​ឆ្នោត​ជា​សាធារណៈ។​ អ្នក​មាន​ឱកាស​ឈ្នះ​រង្វាន់​ធំ​មួយ​និង​ រង្វាន់​បន្ត​បន្ទាប់​៣​ផ្សេង​ទៀត។​​

វិធី​ទី២៖​ ពេល​ដែល​រូប​ភាព​អ្នក​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណៈ​វិនិច្ឆ័យ​ក្នុង​ប្រ​ធាន​បទ​ណា​មួយ​ អ្នក​អាច​បន្ត​ប្រកួត​ទៅ​តាម​កម្រិត​ក្នុង​ប្រធាន​បទ​នីមួយៗ​ទៀត​។ បើ​អ្នក​ឈ្នះ​កម្រិត​ណា​មួយ​ក្នុង​ប្រ​ធាន​បទ​មួយ​ អ្នក​នឹង​ទទួល​បាន​រង្វាន់​ដល់​ទៅ​៨​ឈុត​។​

វិធី​ទី​៣៖​ រូប​ទាំង​១០​ដែល​ជាប់​ជម្រើស​ក្នុង​ប្រធាន​បទ​នីមួយៗ (ដោយ​មិន​កិត​ពី​កម្រិត) នឹង​មាន​សិទ្ធិ​ដាក់​ឲ្យ​សា​ធារ​ណៈ​ជន​បោះ​ឆ្នោត​ ចាប់​ពី​ថ្ងៃ​ទី​១៦​ ដល់​ថ្ងៃ​ទី​២៣​​ ខែ​កញ្ញា។​ កុំ​ភ្លេច​ឲ្យ​មិត្ត​ភក្តិ​រួម​ការងារ​ ឬ​សមា​ជិក​គ្រួសារអ្នក​​ជួយ​បោះ​ឆ្នោត​គាំ​ទ្រ​រូប​របស់​អ្នក។ បើ​អ្នក​ឈ្នះ​ក្នុ​ង​ដំ​ណាក់​កាល​នេះ​ អ្នក​នឹង​ទទួល​រង្វាន់​បាន​៤​ឈុត។

វិធី​ទី​៤​៖ ក្នុង​ដំ​ណាក់​កាល​នេះ​ អ្នក​នឹង​មិន​អនុញ្ញាត​ឲ្យ​ដឹង​ប្រ​ធាន​បទ​មុន​នោះ​ទេ។ ប្រ​ធាន​បទ​អាថ៌​កំបាំង​ពីរ​នឹង​ត្រូវ​ប្រ​កាស​ក្នុង​ពេល​ណា​មួយ​ក្នុង​អំឡុង​ពេល​ប្រ​កួត។ រង្វាន់​២​ឈុត​នឹង​ត្រូវ​ផ្តល់​ឲ្យ​អ្នក​ឈ្នះ។​​​

លក្ខ​ខណ្ឌ​ចូល​រួម៖
-មិន​អនុញ្ញាត​ឲ្យ​ថត​រូប​តាម​ទូរស័ព្ទ។
-រូប​ថត​ដែល​ចូល​រួម​ត្រូវ​តែ​ថត​ក្នុង​អំឡុង​ពេល​ប្រ​កួត​ប៉ុណ្ណោះ​។ រូប​​មិន​ថត​ក្នុង​អំ​ឡុង​ពេល​ប្រ​កួត​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​ទេ។
-ត្រូវ​តែ​ជា​រូប​ដែល​អ្នក​ថត​ដោយ​ខ្លួន​ឯង។​ សម្រាប់​រូប​ដែល​ឈ្នះ​ យើង​ខ្ញុំ​មាន​សិទ្ធិស្នើ​ពិនិត្យ​ naf, naw, ឬ raw photo fileដើម្បី​បញ្ជាក់​ពី​កម្ម​សិទ្ធិ។
-អ្នក​អាច​ធ្វើ​ការ​សម្រួល​រូប​ថត​ខ្លះ​តែ​មិន​ត្រូវ​កាត់​ត ​(edit) នោះ​ទេ។ ឧទាហរណ៍​ អ្នក​អាច​សម្រួល​ពណ៌​ក្នុង​រូប​ថត​ តែ​អ្នក​មិន​អាច​កាត់​ត​បន្ថែម​បន្ថយ​រូប​នោះ​ទេ។
-ប្រធាន​បទ​មួយ​ ដាក់​រូប​បាន​តែ​មួយ​ប៉ុណ្ណោះ​។ បើ​រូប​​របស់​អ្នក​ត្រូវ​បដិសេធ​ អ្នក​អាច​ផ្ញើ​រូប​មួយ​ផ្សេង​ទៀត​ទៅ​ចូល​រួម​ប្រ​កួត​បាន។ តែ​បើ​សិន​រូប​របស់​អ្នក​ត្រូវ​បាន​ទទួល​យក​ អ្នក​មិន​អាច​ផ្ញើ​បន្ថែម​ទៀត​ទេ។ ត្រូវ​ប្រា​កដ​ថា​រូប​ដែល​ត្រូវ​ផ្ញើជា​ជម្រើស​ល្អ​បំ​ផុត​របស់​អ្នក​។
-រូប​ដែល​មិន​ត្រូវ​តាម​លក្ខ​ខណ្ឌ​ការ​ប្រ​កួត​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​រួមទេ។​​

ពេល​វេ​លា​ប្រ​កួត​៖
ប្រ​កាស​ប្រ​ធាន​បទ​៖ ថ្ងៃ​ទី​២៥​ ខែ​កក្កដា
ផុត​កំ​ណត់​ការ​ផ្ញើរូប៖ ថ្ងៃ​ទី​១២ ខែ​ កញ្ញា
ប្រ​កាស​រូប​ថត​ទាំង​១០​ដែល​ជាប់​តាម​ប្រ​ធាន​បទ​នី​មួយៗ៖ ថ្ងៃ​ទី​១៦​ ខែ​កញ្ញា
ចាប់​ផ្តើម​ការ​បោះ​ឆ្នោត​ជា​សា​ធារណៈ៖ ថ្ងៃ​ទី​១៦​ ខែ​កញ្ញា
បញ្ចប់​ការ​បោះ​ឆ្នោត​ជា​សា​ធារណៈ៖ ថ្ងៃ​ទី​២៣​ ខែ​ កញ្ញា
ប្រកាស​លទ្ធ​ផល​សរុប៖ ថ្ងៃ​ទី​ ២៦​ ខែ​ កញ្ញា

មិត្ត​យុវវ័យ​ដែល​មាន​ចំណាប់​អារម្មណ៍​ចូល​រួម​កម្មវិធី​ប្រកួត​ដ៏​ធំ​ប្រចាំ​ឆ្នាំ​នេះ ចុច​ទស្សនា​វីដេអូ​ខាង​ក្រោម​ដើម្បី​បាន​ដឹង​កាន់​តែ​ច្បាស់​ពី​ប្រធានបទ​និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួតៈ

ចុចលើតំណភ្ជាប់នេះ ដើម្បី​ចុះ​ឈ្មោះ​ចូលរួមប្រកួត Big Photography Challenge 2016 ។

ព័ត៌មាន​បន្ថែម​សូម​ទាក់ទង៖
-Chheav Sovanny, Senior Marketing Executive (Mass Media)
Tel: +855 (0) 7858 2700
Email:​ [email protected]
-Kevin Chua, Regional Marketing Manager Mass Media
Tel: +855 (0) 1583 9150
Email:  [email protected]