ព្យុះ​ភ្លៀង​ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​កើន​ដល់ ២៤០​​នាក់ នៅ​ភាគ​ខាង​ជើង ប្រទេស​ចិន

(ប៉េកាំង)៖ ព្យុះភ្លៀងនៅភាគខាងជើងប្រទេសចិន ដែលខេត្ត Hebei បានទទួលរងគ្រោះខ្លាំងជាងគេនោះ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់ ១៣០នាក់ និងបាត់ខ្លួន ១១០នាក់ ខណៈអាកាសធាតុនៅតែបន្តអាក្រក់ រហូតមកដល់ដើមសប្តាហ៍ថ្មីនេះ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦។

តាមការអះអាងរបស់ទីភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងតំបន់បានឲ្យដឹងថា មនុស្ស ៣១០,០០០នាក់ នៅខេត្តHebei ត្រូវបានកងកម្លាំងជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពបន្ទាប់ពី ទីក្រុង Handan, Xingtai និង Shijiazhuang បានទទួលរងគ្រោះដោយទឹកជំនន់ជាទម្ងន់។

គួរបញ្ជាក់តាមរដ្ឋាភិបាលចិនបានប្រកាសកាលពីចុងសប្តាហ៍មុនថា ការខូចខាតក្នុងខេត្តខាងលើនេះ សរុបជាទឹកប្រាក់គឺ ២,៤ពាន់លានដុល្លារអាមេរិកទៅហើយ ខណៈកងកម្លាំងក្នុងខេត្តកំពុងតែព្យាយាម ជួយសង្គ្រោះប្រជាជនពីទឹកជំនន់ ដែលបាន បង្កឡើងដោយព្យុះភ្លៀងប៉ុន្មានថ្ងៃជាប់ៗគ្នាមកហើយ។ បន្ថែមពីនេះ លំនៅដ្ឋាន ៥២,០០០ខ្នងរងការបំផ្លាញទាំងស្រុង និងផ្ទៃដីដំណាំ៧០០,០០០ហិកតាលិចលង់៕

ព្យុះ​ភ្លៀង​ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​កើន​ដល់ ២៤០​​នាក់ នៅ​ភាគ​ខាង​ជើង ប្រទេស​ចិន

ប្រភព៖ khmertalking

  • ព្យុះ​ភ្លៀង​ បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ និង​បាត់​ខ្លួន​កើន​ដល់ ២៤០​​នាក់ នៅ​ភាគ​ខាង​ជើង ប្រទេស​ចិន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: