ស្ត្រីម្នាក់ស្លាប់ដោយជំងឺថប់ដង្ហើម ព្រោះពេទ្យមិនយកចិត្តទុកដាក់

ខេត្តស្ទឹងត្រែង ៖ ស្ត្រីម្នាក់បានស្លាប់ ព្រោះតែគ្មានការពិនិត្យដិតដល់ពីសំណាក់គ្រូពេទ្យ ខណៈអ្នកជំងឺត្រូវបានក្រុមគ្រួសារយកមកដល់មន្ទីរពេទ្យបង្អែកខេត្តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦។

ស្ត្រីម្នាក់ស្លាប់ដោយជំងឺថប់ដង្ហើម ព្រោះពេទ្យមិនយកចិត្តទុកដាក់

តាមសម្តីរបស់ប្តីបានប្រាប់អ្នកកាសែតថា ប្រពន្ធគាត់មានជំងឺថប់ដង្ហើមចេះតែស្ទះជាញឹកញាប់ ទើបគាត់នាំភរិយាមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តទាំងយប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង ប្រហែលជា៨យប់ ។ ពេលនោះលោកគ្រូពេទ្យក៏បានពិនិត្យមើលជំងឺបន្ទាប់មកក៏ បញ្ជូនទៅបន្ទប់ពិនិត្យជំងឺទូទៅ ។ លុះដល់ ពេលព្រឹកថ្ងៃអាទិត្យលោកគ្រូពេទ្យក៏បានបូមឈាមស្ត្រីរងគ្រោះយកទៅពិនិត្យមើលក្រោយមកទើបដឹងថា អ្នកជំងឺមានអាការ ខ្សោយបេះដូង ទើបមកដល់ម៉ោង៤ទៀបភ្លឺឈានចូលព្រឹកថ្ងៃទី២៥ ខែកក្កដា អ្នក ជំងឺមានអាការកាន់ធ្ងន់ធ្ងរជាងមុន ។ ពេល នេះគាត់ក៏បានរត់ទៅដាស់អ្នកយាមដើម្បីឲ្យជួយហៅគ្រូពេទ្យមកជូយសង្គ្រោះប្រពន្ធ គាត់ ប៉ុន្តែពេលនោះមិនមានអ្នកណាម្នាក់ឆ្លើយតបនិងគ្មានអ្នកណាម្នាក់មកជួយ សង្គ្រោះទេ ។

លុះព្រឹកឡើងថ្ងៃអាទិត្យក៏មានគ្រូពេទ្យម្នាក់ផ្សេងទៀតមកពិនិត្យរួចនិយាយថា អ្នកជំងឺខ្វះឈាមត្រូវការបញ្ចូលឈាមជា បន្ទាន់។ ពេលនោះគ្រូពេទ្យក៏បានយកឈាមមួយប្លោកមកបញ្ចូល ប៉ុន្តែក្រោយ ពេលបញ្ចូលឈាមរួចមកស្ត្រីរងគ្រោះក៏នៅតែមិនបានធូរស្រាល។ ក្រោយមករយៈ ពេល២ទៅ៣ម៉ោងនៅព្រឹកថ្ងៃអាទិត្យ ដដែល ស្រាប់តែមានលោកគ្រូពេទ្យម្នាក់ទៀតមកពិនិត្យមើលរួចនិយាយថា អ្នកជំងឺគួរតែបញ្ចូលឈាមតាំងពីម្សិលមិញតែមកដល់ពេលនេះអ្នកជំងឺហួសពេលដែលត្រូវព្យាបាលហើយ ។

ស្ត្រីម្នាក់ស្លាប់ដោយជំងឺថប់ដង្ហើម ព្រោះពេទ្យមិនយកចិត្តទុកដាក់

ប្តីស្ត្រីរងគ្រោះបន្តថា ប្រពន្ធរបស់គាត់ ឈ្មោះ សេក សុផល អាយុ៣៣ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះ ឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បុរសជាប្តីបញ្ជាក់ថា ការស្លាប់របស់ ប្រពន្ធគាត់បណ្តាលមកពីលោកគ្រូពេទ្យដែលបម្រើការងារក្នុងមន្ទីរពេទ្យបង្អែកខេត្តមិនយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺទើបធ្វើឲ្យប្រពន្ធរបស់គាត់ស្លាប់បែបនេះ។

បច្ចុប្បន្នសពស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ ៕ ហេង នរិន្ទ្រ

ប្រភព៖ Nokorwatnews

  • ស្ត្រីម្នាក់ស្លាប់ដោយជំងឺថប់ដង្ហើម ព្រោះពេទ្យមិនយកចិត្តទុកដាក់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: