ខឹងគេជំពាក់លុយមិនសងនាំបក្ខពួកទៅរុះរើផ្ទះគេត្រូវសមត្ថកិច្ចឃាត់ខ្លួន៤នាក់

ខេត្តមណ្ឌលគិរី ៖ ស្ត្រីម្នាក់រួមជាមួយ និងបក្ខពួក៣នាក់ទៀត ត្រូវបានកម្លាំង អធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីឃាត់ខ្លួន តាមពាក្យបណ្តឹង របស់ជនរងគ្រោះអំពីករណីបំផ្លិចបំផ្លាញ ផ្ទះ ។ ប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ចនេះធ្វើឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែ កក្កដា ឆ្នាំ២០១៦ នៅក្នុងភូមិឡៅការ សង្កាត់ សុខដុម ក្រុងសែនមនោរម្យ ។

ខឹងគេជំពាក់លុយមិនសងនាំបក្ខពួកទៅរុះរើផ្ទះគេត្រូវសមត្ថកិច្ចឃាត់ខ្លួន៤នាក់

លោក សូ សុវណ្ណ ស្នងការរងខេត្ត មណ្ឌលគិរីបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះថាមាន ក្រុមជនសង្ស័យ៤នាក់បានទៅរុះរើផ្ទះធ្វើ អំពីឈើប្រក់ស័ង្កសី មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៥ម៉ែត្រ ស្ថិតនៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យរួចមក កម្លាំងជំនាញក៏បានចុះទៅឃាត់ខ្លួនជន សង្ស័យទាំងនេះតែម្តង ។ បន្ទាប់ពីសាក សួរជនសង្ស័យបានឆ្លើយថា ខ្លួននិងបក្ខ សពួកពិតជាបានរុះរើផ្ទះរបស់ជនរងគ្រោះប្រាកដមែន ដោយសារតែម្ចាស់ផ្ទះនោះ ជំពាក់ប្រាក់មិនព្រមសង ។

 លោកស្នងការរងបានឲ្យដឹងទៀតថា ជនរងគ្រោះ ជាម្ចាស់ផ្ទះឈ្មោះ ខ្វើង ខត ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិព្នង មានទីលំនៅក្នុងភូមិឡៅការ សង្កាត់សុខ ដុម ក្រុងសែនមនោរម្យ ។ រីឯជនសង្ស័យ ដែល ឃាត់ខ្លួននោះ ទី១-ឈ្មោះ ជុន ណារី ភេទស្រី អាយុ៥១ឆ្នាំ ជាម្ចាស់បំណុលនិងបក្ខពួក៣នាក់ទៀតមានឈ្មោះ មាស សៅ អាយុ៣២ឆ្នាំ, ឈ្មោះ សុខ អាត អាយុ២២ឆ្នាំ ឈ្មោះ ប្រុស វន អាយុ៤៥ឆ្នាំ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជួនជនសង្ស័យទៅសាលា ដំបូងខេត្តចាត់ការតាមច្បាប់បន្ត ៕ នរិន្ទ្រ

ប្រភព៖ Nokorwatnews

  • ខឹងគេជំពាក់លុយមិនសងនាំបក្ខពួកទៅរុះរើផ្ទះគេត្រូវសមត្ថកិច្ចឃាត់ខ្លួន៤នាក់已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: