ឈាម​ស្រែក​ស្បែក​ហៅ​!សមត្ថកិច្ច​ឃាត់​ខ្លួន​នារី​សង្ស័យ​ជា​ឃាតក​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន

ដោយមានការស្រាវជ្រាវ របស់សមត្ថកិច្ចនគរបាលនៃអធិការដ្ឋានស្រុកបាទី ដឹកនាំដោយលោក ងាន់ សារី អធិការនគរបាលស្រុក សហការជាមួយកម្លាំងនគរបាលខេត្តកំពត បានឈានដល់ការឃាត់ខ្លួននារីសង្ស័យជាឃាតក ដែលសម្លាប់មិត្តស្រីរបស់ខ្លួននៅរមណីយដ្ឋានទន្លេបាទី ស្រុកបាទី ខេត្តតាកែវ ដ៏សហាវឃោរឃៅនោះហើយ។
ឈាម​ស្រែក​ស្បែក​ហៅ​!សមត្ថកិច្ច​ឃាត់​ខ្លួន​នារី​សង្ស័យ​ជា​ឃាតក​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន
លោក ងាន់ សារី អធិការនគរបាលស្រុកបាទីបានឲ្យដឹងថា នារីសង្ស័យជាឃាតក ត្រូវឃាត់ខ្លួននេះមានឈ្មោះ សាត មករា (ហៅស្រីនី) អាយុ២៥ឆ្នាំ ស្នាក់នៅភូមិត្រពាំងលាន ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌចាប់ខ្លួនបាននៅចំណុចក្នុងផ្សារតានី ស្រុកអង្គរជ័យ ខេត្តកំពត នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។ លោកអធិការបន្តថា នារីសង្ស័យជាឃាតក ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសាកសួរនៅអធិការដ្ឋានស្រុកបាទី ខេត្តតកែវ។

គួរបញ្ជាក់ថា នារីរងគ្រោះដែលត្រូវមិត្តស្រីអារកសម្លាប់ទម្លាក់ទឹក នៅរមណីយដ្ឋានបាទីនៅវេលាម៉ោង៩និង៤០នាទី ព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នោះ មានឈ្មោះ សុជាតិ អាយុ២២ឆ្នាំ រស់នៅភូមិព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ប្រភពខ្លះបានអះអាងថា ក្រោយកើតហេតុ គេបានឃើញនារីម្នាក់ជិះម៉ូតូ ដោយមានប្រឡាក់ឈាមនៅលើអាវ ដោយជិះចូលទៅក្នុងផ្សារដើមអំពិល ស្រុកកណ្ដាលស្ទឹង ក្នុងបំណងទិញអាវដោះដូរ ដែលប្រឡាក់ឈាមនោះចេញ បន្ទាប់មកស្ត្រីនោះក៏ជិះម៉ូតូចេញទៅបាត់ស្រមោលតែម្តង។ ប្រភពបន្តថា មុនពេលកើតនៅវេលាម៉ោងប្រមាណ៧ព្រឹក នារីវ័យក្មេង២នាក់បានជិះម៉ូតូម៉ាកវ៉េវមួយគ្រឿងមិនចាំស្លាកលេខ ទៅអង្គុយសាងសងនៅលើកញ្ចុះ រមណីយដ្ឋានទន្លេបាទី បន្ទាប់មកមិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ស្រាប់តែនារីម្នាក់ជាសង្សារ បានយកកាំបិតចាប់អារកមិត្តស្រីរបស់ខ្លួន រួចរុញទម្លាក់ទឹក បណ្ដាលឲ្យស្លាប់ បន្ទាប់មកនារីរូបនោះ បានជិះម៉ូតូវ៉េវ គេចខ្លួនបាត់ភ្លាមៗ។

ករណីនេះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះទៅដល់កន្លែងកើតហេតុ នឹងស្វែងរកសាច់ញាតិ ហើយដល់ព្រលប់ថ្ងៃកើតហេតុទើបសមត្ថកិច្ច ស្គាល់អត្តសញ្ញាណនារីរងគ្រោះប្រគល់អោយយកទៅធ្វើបុណ្យតាមប្រពៃណី៕
ឈាម​ស្រែក​ស្បែក​ហៅ​!សមត្ថកិច្ច​ឃាត់​ខ្លួន​នារី​សង្ស័យ​ជា​ឃាតក​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន

ប្រភព៖ kqube

  • ឈាម​ស្រែក​ស្បែក​ហៅ​!សមត្ថកិច្ច​ឃាត់​ខ្លួន​នារី​សង្ស័យ​ជា​ឃាតក​សម្លាប់​មិត្ត​ស្រី​របស់​ខ្លួន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: