ជិត​ឆេះ​ហើយ!​ ពេល​នេះ​ប្រទេស​ខ្លះ​មាន​សីតុណ្ហភាព​៥៤​អង្សា​

សម្រាប់សីតុណ្ហភាពល្មមៗ អ្នកខ្លះមិនអាចទ្រាំបាន ដូច្នេះអ្នកមិនអាចធ្វើដំណើរទៅមជ្ឈិមបូព៌ាពេលនេះបានឡើយ ។ ប្រទេស គុយវ៉ែត មានសីតុណ្ហភាព ៥៤ អង្សាកាលពីចុងសប្ដាហ៍ គឺជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅអឌ្ឍគោលខាងកើត ហើយស្ទើរតែជាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រពិភពលោក ។

ចំណែករលកកម្ដៅក្នុងប្រទេស អីុរ៉ាក់ ឡើងដល់ ៥៣ អង្សា ធ្វើឲ្យខ្វះទឹកប្រើប្រាស់ក្នុងរដូវក្ដៅឆ្នាំនេះ បង្ខំឲ្យរដ្ឋាភិបាលប្រកាសឈប់សម្រាកធ្វើការរយៈពេលពីរថ្ងៃ កាលពីចុងសប្ដាហ៍មុន ។ ដងផ្លូវនានាក្នុងទីក្រុង បាដាដ មានមនុស្សធ្វើដំណើរតិចតួច ដោយសារភាគច្រើនស្ថិតនៅតែក្នុងម្លប់ និងក្នុងទីផ្សារ ជាកន្លែងដែលត្រជាក់ ។

ប្រជាជនមួយចំនួន ស្ថិតនៅក្រោមបំពង់បាញ់ទឹកក្នុងអសាធារណៈ ក្បែរដងផ្លូវនានាកណ្ដាលទីក្រុង បាដាដ ។ រយៈពេលច្រើនឆ្នាំកន្លងទៅនេះ ប្រទេស អីុរ៉ាក់ ជួបនឹងកង្វះអគ្គិសនីរយៈពេលចាប់ពី ៦ ម៉ោង ដល់ ១៤ ម៉ោង ស្របពេលដែលរោងចក្រផ្គត់ផ្គង់អគ្គិសនី ត្រូវបានបំផ្លាញ ក្នុងពេលមានសង្គ្រាមចាប់តាំងពីឆ្នាំ ២០០៣ ។
ជិត​ឆេះ​ហើយ!​ ពេល​នេះ​ប្រទេស​ខ្លះ​មាន​សីតុណ្ហភាព​៥៤​អង្សា​

ជិត​ឆេះ​ហើយ!​ ពេល​នេះ​ប្រទេស​ខ្លះ​មាន​សីតុណ្ហភាព​៥៤​អង្សា​

ប្រភព៖ kqube

  • ជិត​ឆេះ​ហើយ!​ ពេល​នេះ​ប្រទេស​ខ្លះ​មាន​សីតុណ្ហភាព​៥៤​អង្សា​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:ជីវិតនិងសង្គម
Tags: