ដោយ​សារ​ iPhone បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ចិន​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ

កាលពីពេលថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ចិនគឺ Hangzhou Bina Industrial Technology Company បានប្រកាសថាបុគ្គលិករបស់ខ្លួនរូបណាដែលនៅតែបន្តប្រើប្រាស់ទូរសព្ទ iPhone ដែលផលិតដោយក្រុមហ៊ុន Apple នឹងត្រូវប្រឈមមុខនឹងការបណ្ដេញចេញ។

ក្រុមហ៊ុនដដែលនេះក៏បានប្រកាសផងដែរថា បុគ្គលិកទាំងអស់អាចយកទូរសព្ទ iPhone គ្រប់ស៊េរីមកដូរជាសាច់ប្រាក់វិញដែលតម្លៃនៃសំណងអាចចន្លោះពី ១៥០$ ទៅ ជិត ៤០០$ ទៅតាមប្រភេទ ហើយ iPhone ទាំងនោះនឹងត្រូវបានក្រុមហ៊ុនយកទៅកម្ទេចចោលទាំងអស់។

ពាក់ព័ន្ធនឹងករណីនេះក្រុមហ៊ុន Apple ក៏បានចេញមុខពន្យល់ថាប្រហែលជាមានការយល់ច្រឡំលើរឿងអ្វីមួយហើយបានជាក្រុមហ៊ុន Hangzhou Bina Industrial Technology Compay សម្រេចធ្វើបែបនេះ ប៉ុន្តែតំណាងក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ បានចេញមកច្រានចោលការលើកឡើងរបស់ Apple ដោយខ្លួនបានពន្យល់ថាវាមិនមែនជាការយល់ច្រឡំនោះទេ ប៉ុន្តែវាជាគំនិតស្នេហាជាតិ។ ដោយក្រុមហ៊ុនចង់លើកទឹកចិត្តឲ្យប្រជាជនប្រើប្រាស់ផលិតផលក្នុងស្រុក ជៀសជាងប្រើប្រាស់ផលិតផលរបស់បរទេស ពិសេសគឺ អាមេរិក ។

បើសិនជាក្រុមហ៊ុន និងស្ថាប័នទាំងអស់អនុវត្តវិធីសាស្ត្រដូចក្រុមហ៊ុនបច្ចេកវិទ្យាខាងលើនេះ Apple អាចនឹងបាត់បង់ចំណូលយ៉ាងច្រើន ដោយសារចិនគឺជាទីផ្សារដ៏ធំសម្រាប់ Apple ក្នុងការលក់ផលិតរបស់ខ្លួន ជាងនេះទៅទៀត Apple អាចនឹងបាត់មុខពីបញ្ជីក្រុមហ៊ុនដែលលក់ ស្មាតហ្វូន ដាច់បំផុតទាំង ៥ ក្នុងពិភពលោក៕

  • ដោយ​សារ​ iPhone បុគ្គលិក​ក្រុមហ៊ុន​មួយ​នៅ​ចិន​ប្រឈម​មុខ​នឹង​ការ​បណ្ដេញ​ចេញ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/07/25  Category:បច្ចេកវិទ្យា
Tags: