សម្តេច ហេង សំរិន ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ចិន​រយៈពេល​៥​ថ្ងៃ​ និពន្ធដោយ : ថ្មីៗ       July-25-2016, 7:39 pm         350

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្តេច ហេង សំរិន ដឹកនាំ​ប្រតិភូ​ទៅ​ទស្សនកិច្ច​នៅ​ចិន​រយៈពេល​៥​ថ្ងៃ​​ភ្នំពេញ​៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹកនាំ​គណៈប្រតិភូ​ពី​កម្ពុជា​ទៅធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រយៈពេល ៥​ថ្ងៃ​ហើយ ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គលេខាធិការដ្ឋានរ​ដ្ឋ​សភា កាលពី​ថ្ងៃទី​២២ ខែកក្កដា កន្លងទៅនេះ សម្តេច ហេង សំរិន រួមទាំង​គណៈប្រតិភូ នឹង​ជួបពិភាក្សា​ការងារ​ជាមួយនឹង​ភាគី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងអំឡុងពេល​នៃ ទស្សនកិច្ច​នៅ​ប្រទេស​ចិន​។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​នៃ​ប្រទេស​ចិន ដែល​នឹង​ជួប​ជាមួយ​គណៈប្រតិភូ​នៃ​រដ្ឋសភា​កម្ពុជា រួមមាន លោក Li Yuanchao អនុ​ប្រធានាធិបតី​, លោក Yu Zhengsheng ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន និង​លោក Zhang Dejiang ប្រធានសភា​ប្រជាជន​ចិន​។​

​ក្រៅពី​ជំនួប​ជាមួយ​ឥស្សរជន​ចិន​ទាំងនោះ ភាគី​កម្ពុជា ក៏​នឹងមាន​កិច្ចប្រជុំ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​សភា​ប្រជាជន​ចិន​នៃ​ខេត្ត​ក្វាង​ស៊ី ផងដែរ​។​លើសពីនេះ ភាគី​នៃ​ប្រទេស​ទាំងពីរ ក៏​នឹង​បើក​កិច្ចប្រជុំ​រវាង អគ្គលេខាធិការ​រដ្ឋសភា​កម្ពុជា និង​អគ្គលេខាធិការ​រដ្ឋសភា​ចិន ថែមទៀត​។​

​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា​នឹង​ត្រឡប់​មកពី​ប្រទេស​ចិន​ដល់​កម្ពុជា តាម​ជើងហោះហើរ​ពិសេស​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦៕