មូសុង​និរតី នៅតែ​បង្កើន​ឥទ្ធិពល​នៅ​កម្ពុជា និពន្ធដោយ : ញឹក ស្រីល័ក្ខ       July-25-2016, 8:39 pm         268

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មូសុង​និរតី នៅតែ​បង្កើន​ឥទ្ធិពល​នៅ​កម្ពុជា​តាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានបង្ហាញ​អោយដឹងថា ខ្យល់មូសុង​និរតី​មធ្យម និង​ជ្រលង​សម្ពាធ​ទាប កំពុង​បន្ត​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​ឡើងវិញ ចាប់ពី​ថ្ងៃទី​២៥ ដល់​៣១ កក្កដា​នេះ​។  ទន្ទឹម​នឺង​នេះ ស្ថានភាព ទឹកភ្លៀង អាច​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ស្ទើរ​គ្រប់​តំបន់​ក្នុងប្រទេស​កម្ពុជា​។​

​អាកាសធាតុ​ប្រទេស កម្ពុជា ចាប់ពី​ថ្ងៃទី​២៥ ដល់​៣១ កក្កដា​ខាងមុខនេះ កំពុង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​និរតី​មធ្យម និង​ជ្រលង​សម្ពាធ​ទាប​ឡើងវិញ ដែល​បង្ក​ឲ្យ​មានការ​ប្រែប្រួល​អាកាសធាតុ​នៅតាម​តំបន់​មួយចំនួន​។ ចំពោះ​តំបន់​ខ្ពង់រាប និង​តំបន់​វាលទំនាប ស្ថានភាព​ទឹកភ្លៀង កាន់តែ​បង្កើន​ការធ្លាក់​រាយប៉ាយ​ពី​មធ្យម ទៅ​ច្រើន​ចាប់ពី​ថ្ងៃទី​២៥ ដល់​៣១ ខែកក្កដា ឆ្នាំ​២០១៦​។​

​បន្ថែម​លើស​នេះ នៅក្នុង​តំបន់​មាត់សមុទ្រ ស្ថានភាព​ទឹកភ្លៀង អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​២៥ ដល់​៣១ ខែកក្កដា​។ ទាក់ទង​គ្នា​នេះ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ អាច​នឹង​កើតមាន​ច្រើន ជាពិសេស​ក្នុង​តំបន់​វាលទំនាប នៅ​អំឡុងពេល​ភ្លៀង​។ ដើម្បី​ជៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើត​ដោយ​យថាហេតុ ក្នុងពេល​មេឃ​រកកលភ្លៀង​៕