បងប្រុស​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា​លោក​នឹង​បោះឆ្នោត​ឲ្យ​ដូ​ណា​ល់​ត្រាំ​ និពន្ធដោយ : សៅ ផលនិស្ស័យ       July-25-2016, 8:19 pm         1346

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បងប្រុស​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ថា​លោក​នឹង​បោះឆ្នោត​ឲ្យ​ដូ​ណា​ល់​ត្រាំ​​លោក Malik Obama  ជា​បងប្រុស​ម្តាយ​ទីទៃ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​លើកឡើងថា លោក​នឹង​បោះឆ្នោត​ឲ្យ​លោក ដូ​ណា​ល់ ត្រាំ នៅពេល​ខាងមុខ ព្រោះ​លោក​ខកចិត្ត​ចំពោះ​រដ្ឋបាល​លោក អូ​បា​ម៉ា​។ លោក​ក៏បាន​បញ្ជាក់ដែរថា​លោក ចូលចិត្ត​ពាក្យស្លោក​របស់លោក ដូ​ណា​ល់​ត្រាំ « ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ជាថ្មី​» ដែល​និយាយ​ចេញពី​បេះដូង​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​អាច​ថា វា​ជា​រឿង​ដែល​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ដែល​បងប្រុស​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា លោក Malik Obama ត្រៀម​បោះឆ្នោត​ឲ្យ បេក្ខជន​បក្ស​សាធារណរដ្ឋ​ជំនួស​ឲ្យ​បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។ មូលហេតុ​ដែល​លោក រើសយក​លោក ដូ​ណា​ល់ ត្រាំ គឺ​ដោយសារ​លោក​ពេញចិត្ត​ពាក្យសម្តី និង​គោលនយោបាយ ហើយ​លោក​ក៏​ខកចិត្ត​ជាមួយ​រដ្ឋបាល​របស់​ប្អូនប្រុស​លោក​ដែរ​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The New York Post លោក Malik Obama ដែលមាន​ឳ​ពុក​រួមគ្នា​ជាមួយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា នោះបាន​លើកឡើងថា​៖ « ខ្ញុំ​ចូលចិត្ត ដូ​ណា​ល់ ត្រាំ ព្រោះ​គាត់​និយាយ​ចេញពី​បេះដូង​របស់លោក​។ ធ្វើ​ឲ្យ​អាមេរិក​ខ្លាំង​ជាថ្មី​ជា​ពាក្យស្លោក​អស្ចារ្យ​មួយ​។ ខ្ញុំ​ពិតជា​ចង់​ជួប​លោក ដូ​ណា​ល់ ត្រាំ​»​។​

​បងប្រុស​ប្រធានាធិបតី​អាមេរិក​រូបនេះ​បន្តថា លោក​ធ្លាប់​ចាត់ទុក​ខ្លួនឯង​ជា​អ្នកប្រជាធិបតេយ្យ ប៉ុន្តែ​ពេលនេះ​លែង​ទៀតហើយ ព្រោះ​លោក​ខកចិត្ត​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ និង​មាន​ប្អូនប្រុស​លោក​ជា​ប្រធានាធិបតី​នោះ​។​

​ក្រោយ​លោក Malik Obama ប្រកាស​គាំទ្រ​លោក​បែបនេះ លោក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង Twitter ដោយ​ចម្អក​ឲ្យ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។ លោក​សរសេរថា លោក Malik Obama សុខចិត្ត​ប្តូរ​មក​គាំទ្រ​លោក ក៏ដោយ​សារ​លោក Malik Obama ទំនងជា​រងគ្រោះ​ដូច​ប្រជាជន​អាមេរិក​ផ្សេងទៀត​ដែល​ស្ថិតក្រោម​ការដឹកនាំ របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា​។

​ក្រៅពី​ប្តូរ​ចិត្ត​ទៅ​គាំទ្រ​បក្ស​សាធារណរដ្ឋ បងប្រុស​លោក អូ​បា​ម៉ា ក៏បាន​រៀបរាប់​ផងដែរ​ពីអ្វី​ដែល​ធ្វើ​ឲ្យ​លោក​ខកចិត្ត​ខ្លាំង​ចំពោះ​ប្អូនប្រុស​ខ្លួន​។  នោះ​គឺ​ការអន្តរាគមន៍​របស់​អាមេរិក​ដើម្បី​ទម្លាក់​និង​សម្លាប់​មេដឹកនាំ​ផ្តាច់កា​រលី​ប៊ី លោក ហ្កា​ដា​ហ្វី ដែលជា​មិត្ត​ភ័ក្តិ​ល្អ​របស់លោក​នោះ​។ ហើយ​អន្តរាគមន៍​នេះ​មិនបាន​ជួយ​ឲ្យ​លី​ប៊ី​ប្រសើរឡើង​ឡើយ តែ​បែរជា​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ​និង​ខ្ទេចខ្ទាំ​ដោយ​បញ្ហា​អស្ថិរភាព​ទៅវិញ​៕