​មនុស្ស​ក្រុម​ឈាម AB ប្រឈម​នឹង​បញ្ហា​នៃ​ការបាត់បង់​ការចងចាំ​

​មនុស្ស​ក្រុម​ឈាម AB ប្រឈម​នឹង​បញ្ហា​នៃ​ការបាត់បង់​ការចងចាំ​


​មនុស្ស​ក្រុម​ឈាម AB ប្រឈម​នឹង​បញ្ហា​នៃ​ការបាត់បង់​ការចងចាំ​

​ខួរក្បាល និង​ប្រព័ន្ធ​ស​សៃឈាម​របស់អ្នក នឹង​មាន​ភាពទាក់ទង​គ្នា​ជាង​ធម្មតា ជាង​អ្វីដែល​យើង​បាន​គិត ។ តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ ដែល​ទើបនឹង​រកឃើញ​នា​ពេល​ថ្មីៗ​នេះ បានបង្ហាញ​ថា មនុស្ស​ដែល​មាន​ប្រភេទ​ក្រុម​ឈាម​AB គឺមាន ៨២​ភាគរយ​ប្រឈម​នឹង ភាព​ពិបាក ក្នុង​ការចងចាំ ឬ​រំលឹក​នូវ​ព្រឹត្តិការណ៍​ផ្សេងៗ​ដែល​បាន​កើតមាន ដូច​ជា​ភាសា ឬ ការប្រុងប្រយ័ត្ន​ចំពោះ​អ្វីមួយ ជាង​មនុស្ស​ដែល​មាន​ប្រភេទ​ក្រុម​ឈាម​ផ្សេងៗ​ទៀត ។​

​មូលហេតុ​មួយ ដែល​ក្រុម​អ្នកស្រាវជ្រាវ​មាន​ការសង្ស័យ​នោះ​គឺ នេះ​ដោយសារ​តែ​ដុំ​កំណក​ប្រូតេអ៊ីន ដែល​ត្រូវបាន​គេ​ហៅ​ឈ្មោះថា coagulation factor VII ដែល​វា​អាច​នឹង​កាត់បន្ថយ​គុណភាព​នៃ​លំហូរ​ឈាម ទៅកាន់​ខួរក្បាល ជាជាង​ការបិទ​ភ្ជិត​ត្រង់​កន្លែង​ដែល​រងរបួស ។​

យោងតាម​សម្តី​របស់​លោកស្រី Marry Cushman ដែល​ជា​អ្នកនិពន្ធ​ចំពោះ​ការស្រាវជ្រាវ​ថ្មី​នេះ បាន​និយាយថា នេះ​គឺ​ដោយសារ​តែ​កម្រិត​នៃ factor VIII គឺ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ទៅនឹង ក្រុម​ឈាម ដែល​នេះ​ជា​ទំនាក់ទំនង​ធម្មតា​រវាង​ប្រភេទ​ក្រុម​ឈាម ទៅ​នឹង​ការ​ចុះខ្សោយ​នូវ​ការគិត ឬ​ប្រាជ្ញា​ស្មារតី ៕

ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
ប្រភព​: medicaldaily

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
កក្កដា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។